ចង់ឲ្យសក់ដុះលឿនកុំភ្លេចប្រើរូបមន្តមួយនេះរាល់ថ្ងៃ

0
1

តើអ្នកសុភាពនារីទាំងឡាយចង់បានសក់វែង ក្រាស់ រឹងមាំ និងទន់រលោងដែរទេ? នេះជាអ្វីដែលមនុស្សជាច្រើនចង់បាន ហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានពីធម្មជាតិនោះទេ។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមអនុវត្តរូបមន្តធម្មជាតិ ដោយប្រើផ្លែចេក និងផ្លែប៊ឺរ ជាប្រចាំបំណងនេះនឹងក្លាយជាការពិត។

ចេកសម្បូរវីតាមីន C និងE ជាពិសេសប៉ូតាស្យូម ប្រេងធម្មជាតិ កាបូនអ៊ីដ្រាត និងវីតាមីន។ ដូច្នេះ ចេកមានសមត្ថភាពក្នុងការបន្ទន់សក់ និងធ្វើឲ្យសក់មានភាពបត់បែបតាមធ្មជាតិ។ ទន្ទឹមនឹងនេះ វីតាមីន E A D នៅក្នុងផ្លែប៊ឺរអាចជួយកាត់បន្ថយដំណើរនៃភាពចាស់នៃសក់ ចិញ្ចឹមសក់ ធ្វើឲ្យសក់លូតលាស់លឿន និងទន់រលោង។

ធាតុផ្សំ៖

  • ចេកមួយកំណាត់
  • ប៊ឺរមួយផ្លែ
  • ស៊ុតមួយគ្រាប់
  • ប្រេងអូលីវ ២ស្លាបព្រាបាយ
  • ទឹកឃ្មុំ២ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖

១.យកធាតុផ្សំទាំងអស់ទៅកិនឲ្យក្លាយជាល្បាយតែមួយ។

២.ចាប់ផ្តើមលាបនៅលើសក់ឲ្យជោគពីគល់ដល់ចុង។

៣.ទុកចោលរយៈពេល ៣០នាទីទៅ ១ម៉ោង ហើយលាងសម្អាតជាមួយនឹងទឹកធម្មតា។

ក្រោយអនុវត្តបាន៣ថ្ងៃ សក់របស់អ្នកនឹងប្រែជាទន់រលោង ឆាប់ដុះវែង ដោយសារតែអាហារបំប៉នរបស់ធាតុផ្សំពីធម្មជាតិទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here