ពិតជាល្អមែន! វីតាមីន D អាចព្យាបង្ការជំងឺមហារីកសុដន់រហូតដល់៩០ភាគរយ

0
1

ក្រោយពីការស្រាវជ្រាវអស់រយៈពេលជាយូរ អ្នកវិទ្យាសាស្ត្របានរកឃើញថា កង្វះវីតាមីន D អាចបង្កឲ្យកើតជំងឺមហារីកសុដន់ តែផ្ទុយទៅវិញស្ត្រីដែលទទួលបានវីតាមីនបានគ្រប់គ្រាន់ គឺអាចបង្ការជំងឺមហារីកសុដន់ បានរហូតដល់ទៅ៩០ភាគរយឯណោះ។

ពិតទេវីតាមីន D អាចបង្ការជំងឺមហារីកសុដន់ ខ្លាំងដល់កម្រិតនេះ?
វីតាមីន D ពិតជាមានឥទ្ធិពលក្នុងការបង្ការជំងឺមហារីកសុដន់ ហើយជំងឺនេះគេតែងតែហៅថា «ជំងឺខ្វះវីតាមីន D»។ ក៏ប៉ុន្តែ ការទទួលអាហាររូបត្ថម្ភ ធ្វើលំហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងគ្រប់គ្រងភាពតានតឹង បានត្រឹមត្រូវ ក៏អាចជួយបង្ការជំងឺមហារីបានដែរ។

អ្នកជំនាញបានអះអាងថា ៩០ភាគរយ នៃជំងឺមហារីកសុដន់ដែលមានទំនាក់ទំនងជាមួយនឹងកង្វះវីតាមីន D អាចបង្ការបាន ១០០ភាគរយ។

បើយោងតាមវេជ្ជបណ្ឌិតជាច្រើននៅសាកលវិទ្យាល័យ California’s San Diego Moores Cancer Center បានបង្ហាញថា វីតាមីន D អាចបំផ្លាញ់កោសិកាមហារីកគ្រប់ប្រភេទ។ ជាពិសេសកោសិកាមហារីកសុដន់ ហើយវានឹងប្តូរកោសិកាមិនប្រក្រតីត្រឡប់មកភាពដើមវិញ។

ប្រសិនបើអ្នកមានជំងឺមហារីកសុដន់ រួចទៅហើយ ត្រូវទទួលទានវីតាមីន D ឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចបញ្ឈប់ការលូតលាស់របស់កោសិកាមហារីក ហើយប្រព័ន្ធភាពស៊ាំនឹងចាប់ផ្តើមកសាងឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here