យោងតាមអ្នកជំនាញបានបង្ហាញថា កុមារដែលមានបញ្ហាខ្វិននៅលើផ្ទៃមុខភាគច្រើនដោយសារតែអាកាសធាតុក្នុងបន្ទប់គេងត្រជាក់ខ្លាំងពេក ដែលបណ្តោលឲ្យសរសៃប្រសាទរបស់កុមារត្រូវរួញទាញភ្នែក ឬមាត់វៀចទៅម្ខាង។
ដូច្នេះដើម្បីទប់ស្កាត់ភាពខ្វិនសរសៃប្រសាទនេះ ឪពុកម្តាយត្រូវរក្សាសីតុណ្ហភាពក្នុងបន្ទប់ឲ្យមានស្ថិរភាពជានិច្ច មិនក្តៅពេក ហើយក៏មិនត្រជាក់ពេកដែរ។ នៅពេលប្រើម៉ាស៊ីនត្រជាក់ ចូរកំណត់ម៉ោងបិតបើក ដើម្បីគ្រប់គ្រងសីតុណ្ហភាពឲ្យបានត្រឹមត្រូវ។
មុនពេលកុមារចាកពីបន្ទប់ ត្រូវបិទម៉ាស៊ីនត្រជាក់ និងបើកទ្វារបង្អួច ដើម្បីឲ្យរាងកាយកុមារស៊ាំជាមួយនឹងសីតុណ្ហភាពទាំងខាងក្នុង និងខាងក្រៅសិន។
សីតុណ្ហភាពសមរម្យក្នុងបន្ទប់គួរកំណត់ចន្លោះ ២៦ទៅ២៨អង្សាសេ (វាក្តៅបន្តិចសម្រាប់មនុស្សពេញវ័យ ប៉ុន្តែវាល្អសម្រាប់កុមារ)។ ជាពិសេសនៅពេលយប់ អ្នកមិនត្រូវឲ្យកូនគេងចំម៉ាស៊ីនត្រជាក់នោះទេ ព្រោះវាអាចនាំឲ្យកូនងាយនឆ្លងជំងឺផ្លូវដង្ហើមយ៉ាងងាយ។ មួយវិញទៀត នៅពេលគេងកុមារ គួរស្លៀកសំលៀកបំពាក់ទន់ៗ និងដណ្តប់ភួយស្តើងៗនៅលើក្បាលពោះ ដើម្បីរក្សាកំដៅរាងកាយឲ្យបានល្អ៕