អ្នកណាក៏ចង់មានសុខភាពល្អដែរ ក៏ប៉ុន្តែប្រសិនបើអ្នកមិនចេះថែរក្សាការរស់នៅ ឬការហូបចុកឲ្យបានត្រឹមត្រូវនោះទេ ច្បាស់ជាក្លាយជាទាសកររបស់ជំងឺជាពុំខាន។ ជាពិសេសចំពោះប្រុសៗ ប្រសិនបើចង់ឲ្យរាងកាយមាំមួន ហើយមិនងាយឈឺ គួរតែបញ្ចូលផ្លែឈើទាំង៤មុខនេះ ជារបបអាហារប្រចាំថ្ងៃ។
១.ចេក
ប្រសិនបើអ្នកបរិភោគផ្លែចេកនៅពេលព្រឹក អាចជួយបង្កើនកម្រិតថាមពលនៃសាច់ដុំ ព្រោះតែវាសម្បូរទៅដោយ កាបូអ៊ីដ្រាត។
២.ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកអាស៊ីតម្យ៉ាង ដែលដើរតួនាទីបង្កើនល្បឿនដុតបំផ្លាញ់ជាតិខ្លាញ់ និងបង្កើនសាច់ដុំឆ្អឹង។ ជាមួយនឹងជាតិស្ករទាបផ្លែឈើជាច្រើនទៀត ការទទួលទានផ្លែប៉ោមមួយផ្លែជាអាហារសម្រន់ គឺល្អបំផុតសម្រាប់រាងកាយ។
៣.ឪឡឹក
អ្នកត្រូវតែដឹងថា ឪឡឹក សម្បូរទៅដោយសារធាតុសំខាន់ៗជាច្រើន ដែលចាំបាច់បំផុតសម្រាប់បុរស ព្រោះវាធ្វើឲ្យប្រសើរឡើងនូវលំហូរឈាមសាច់ដុំ ជួយឲ្យជួសជុលសាច់ដុំឡើងវិញ បន្ទាប់ពីធ្វើលំហាត់ប្រាណ។
៤.ផ្លែប៊ឺរ
ជាមធ្យមប៊ឺរមួយផ្លែ មានសារធាតុចិញ្ចឹម ២០ប្រភេទផ្សេងៗគ្នា រួមទាំង ២៥០កាឡូរី ជាតិសរសៃ ១០ក្រាម ខ្លាញ់ Monounsaturated ១៥ក្រាម។ ការរួមបញ្ចូលគ្នានៃសមាសធាតុទាំងនេះ ធ្វើឲ្យផ្លែប៊ឺរ ក្លាយជាអាហារដ៏ល្អបំផុតសម្រាប់កសាងសាច់ដុំ។
ទន្ទឹមនឹងនេះផងដែរ ផ្លែប៊ឺរ អាចជួយក្នុងការស្រូបយកសារធាតុ Carotenoid ដែលអាចប្រឆាំងអុកស៊ីតកម្មរហូតដល់ទៅ ១៥ដង។ សមាសធាតុទាំងអស់នេះ ពិតជាមានសារ:សំខាន់សម្រាប់ការរីកលូតលាស់របស់កោសិកា និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ៕