មុនកើតគ្មានរើសកន្លែងនោះទេ សូម្បីតែលើមុខ ក ខ្នង ភ្លៅ គូថ ដើមដៃ និងដើមទ្រូងក៏ដោយ ប៉ុន្តែនេះជាបញ្ហាទូទៅសម្រាប់មនុស្សជាច្រើន។ មុនដែលកើតនៅលើដើមទ្រូងបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន ការទទួលទានរបបអាហារគ្មានផាសុខភាព ការជក់បារី ការផឹកគ្រឿងស្រវឹងហួសប្រមាណ និងការប្រើផលិតផលគីមីច្រើនពេក។ ជាពិសេស ប្រសិនបើវត្តមាននៃក្រពេញផលិតប្រេងតំបន់ទាំងនេះមានបរិមាណខ្ពស់ មុននឹងកើតច្រើនជាងកន្លែងផ្សេងទៀត។
ទោះជាយ៉ាងណា ប្រសិនបើអ្នកជួបប្រទះបញ្ហាបែបនេះមែននោះ សូមប្រើឱសថធម្មជាតិ ២មុខនេះ វាអាចជួយកម្ចាត់ក្តីកង្វល់របស់អ្នកបាន។
រមៀត
រមៀត មានសមត្ថភាពប្រឆាំងនឹងការរលាក ដែលបង្កឡើងដោយសារតែរោគមុន។
១.អ្នកត្រូវលាយម្សៅរមៀត១ស្លាបព្រា ជាមួយនឹងទឹកផ្កាកុលាប(rose water) ក្នុងបរិមាណស្មើគ្នា។
២.បន្ទាប់ពីលាយឲ្យសព្វ សឹមអនុវត្តនៅលើតំបន់ដែលកើតមុន។
៣.ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។
ប្រទាលកន្ទុយក្រពើ
សាច់ត្រជាក់ៗរបស់ប្រទាលកន្ទុកក្រពើ អាចកម្ចាត់ភាពរមាស់ ការឈឺចាប់ និងជួយឲ្យមុនក្រៀមយ៉ាងឆាប់បំផុត។
១.អ្នកគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើ ត្រដុសកន្លែងដែលកើតមុនរយ:ពេលពីរបីនាទី ដូច្នេះសារធាតុសំខាន់ៗរបស់វានឹងជ្រាបចូលក្នុងស្បែកបានជ្រៅ។
២.ទុកឲ្យវាស្ងួតទើបលាងជម្រះចេញ តែអ្នកត្រូវអនុវត្តរាល់ថ្ងៃ រហូតទាល់តែមុនបាត់អស់៕