មនុស្សដែលរស់នៅតាមបណ្តាលខេត្ត ឬនៅតាមទីជនបទនានា ច្បាស់ជាស្គាល់ផ្លែប៉េងប៉ោះស្រោមច្បាស់ណាស់។ ប៉ុន្តែ សម្រាប់អ្នកដែលរស់នៅទីប្រជុំជនវិញ ប្រហែលជាមានភាគតិចណាស់ដែលស្គាល់។
ទោះជាយ៉ាងណាមិនថ្វីទេ ថ្ងៃនេះអ្នកនឹងបានស្គាល់ ហើយក៏បានដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាផងដែរ។
តើផ្លែឈើតូចៗបែបនេះ មានប្រយោជន៍អ្វីខ្លះ?
១.ជាប្រភពនៃវីតាមីន A B និង C។
២.ជាប្រភពនៃថាមពល ដែលល្អសម្រាប់កុមារ និងអ្នកលេងកីឡា។
៣.មានផ្ទុកប្រូតេអ៊ីន និងផូស្វ័រជាច្រើន ដែលជួយជំរុញដល់ការលូតលាស់នៃរាងកាយ។
៤.ជាថ្នាំបញ្ចុះទឹកនោមដ៏មានប្រសិទ្ធភាព។
៥.អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់។
៦.អាចជួយបន្សុទ្ធឈាម។
៧.អាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
ទាំងអស់នេះហើយ គឺជាអត្ថប្រយោន៍ដែលគ្រប់គ្នាស្មានមិនដល់ ដូច្នេះអ្នកគួរតែពិចារណាចំពោះការទទួលទានប៉េងប៉ោះស្រោម៕