ពពួកក្រូចដូចជា ក្រូចឃ្វិច ក្រូចពណ៌លឿង ក្រូចថ្លុង ក្រូចឆ្មារ… គឺជាផ្លែឈើដ៏ល្អបំផុតសម្រាប់សុខភាព។ ក៏ប៉ុន្តែដោយសារតែពួកវាមានផ្ទុកជាតិអាស៊ីតច្រើន ទើបមិនសាកសមសម្រាប់ទទួលទាននៅក្នុងពេលវេលាមួយចំនួនឡើយ។
ក្រូចសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C និងអាស៊ីតហ្វូលិកដែលល្អសម្រាប់ស្បែក ឆ្អឹង បង្កើនសុខភាពបេះដូង សាច់ដុំ និងប្រព័ន្ធរំលាយអាហារ។
ទោះបីជាយ៉ាងណា អ្នកគួរតែជៀសវាងទទួលទានក្រូច៣ពេលនេះ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។
ពេលព្រឹកព្រលឹម
អ្នកគួរតែជៀសវាងបរិភោគផ្លែក្រូចនៅក្នុងពេលព្រឹក ជាពិសេសពេលក្រពះទទេ ព្រោះវាអាចបង្កើនកម្រិត pH របស់រាងកាយ។ ផ្ទុយទៅវិញអ្នកអាចបរិភោគផ្លែឈើដែលសម្បូរជាតិសរសៃ និងស្ករ ដូចជា ផ្លែប៉ោម ចេក ផ្លែទទឹម.. ជំនួសវិញ។
ពេលចូលគេង
អ្នកអាចបរិភោគផ្លែឈើប្រភេទនេះមុនពេលចូលគេងប្រហែលជា ១ ទៅ ២ម៉ោង។ ប៉ុន្តែមិនត្រូវទទួលទានភ្លាមៗមុនពេលចូលគេងនោះទេ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាដំណើរការផលិតអាស៊ីក្នុងក្រពះ និងនាំឲ្យហើមពោះ។
ពេលស្រវឹង
អ្នកមិនគួរទទួលទានផ្លែក្រូចក្នុងពេលស្រវឹងនោះទេ ព្រោះវាអាចបង្កើតទឹកអាស៊ីតច្រើន បណ្តាលឲ្យរលាកក្រពះ ក្រហាយទ្រូង និងច្រាលទឹកអាស៊ីក្នុងក្រពះ។ ជំនួសមកវិញ អ្នកអាចបរិភោគចេក ឬឪឡឹក ដើម្បីកាត់បន្ថយខ្វះជាតិទឹក ដែលបង្កដោយគ្រឿងស្រវឹង៕