រួមដំណេកដោយមិនបានប្រើស្រោម ពេលមករដូវតើអាចមានកូនទេ?

0
1

ការមករដូវ គឺជាវដ្តនៃដំណើរការបញ្ចេញស៊ុតពីស្បូន តាមរយ:ទ្វារមាស ក្នុងមួយខែម្តង។ ប្រសិនបើស៊ុត ជួបមេជីវិតឈ្មោលស្ត្រីនឹងមានផ្ទៃពោះ ហើយការមករដូវនឹងបាត់រហូតដល់ពេលកូនកើត។

ទោះជាយ៉ាងណានៅមានមនុស្សជាច្រើនឆ្ងល់ថា តើការរួមភេទក្នុងថ្ងៃមករដូវអាចមានកូនដែរទេ?
អ្នកត្រូវចាំថា មេជីវិតឈ្មោល អាចរស់នៅក្នុងរាងកាយរបស់មនុស្សស្រីរហូតដល់ទៅ ៥ថ្ងៃ។ ដូច្នេះប្រសិនបើពួកគេធ្វើសកម្មភាពផ្លូវភេទ នៅចុងបញ្ចប់នៃការមករដូវ ឱកាសនៃការមានកូនពិតជាមាន ព្រោះមេជិវិតឈ្មោលនៅតែរស់ ហើយអាចធ្វើដំណើរទៅជួបជាមួយនឹងស៊ុត។

តាមការសន្និដ្ឋានរបស់អ្នកជំនាញបង្ហាញឲ្យដឹងថា ការរួមភេទដោយមិនបានប្រើស្រោមក្នុងអំឡុងពេលមករដូវ ឱកាសនៃការមានកូនពិតជាមាន តែមានកម្រិតតិចតួច។ ម្យ៉ាងវិញទៀតការរួមភេទនៅចន្លោះពេលនេះងាយនឹងចម្លងមេរោគទៅកាន់ដៃគូយ៉ាងងាយ ព្រោះឈាមរដូវមានភាពកខ្វក់ណាស់។

ដូច្នេះ ដើម្បីជៀសផុតពីការឆ្លងមេរោគ ឬប្រសិនបើអ្នកមិនទាន់មានគម្រោងចង់បានកូនទេ គួរការពារឲ្យបានត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here