អត្រានៃការអត់កូនចំពោះមនុស្សប្រុសកំពុងតែមានការកើនឡើងយ៉ាងខ្លាំង ហើយវាក៏ជាកត្តាដ៏គួរឲ្យបារម្ភសម្រាប់គូស្នេហ៍សម័យនេះផងដែរ។ តាមការសិក្សាជាច្រើនបានព្រមានថា ទម្លាប់ជក់បារី ផឹកស្រា ការរស់នៅក្នុងបរិយាកាសពោរពេញទៅដោយជាតិពុល គឺជាមូលហេតុចម្បងដែលធ្វើឲ្យគុណភាពនៃមេជីវិតឈ្មោលចុះខ្សោយ។
ក៏ប៉ុន្តែក្រុមអ្នកជំនាញបានក្រើនរំលឹកថា នៅមានទម្លាប់អាក្រក់២យ៉ាងទៀត ដែលអ្នកមិនគួរមើលរំលងឡើយ ព្រោះវាក៏អាចមានផលប៉ះពាល់ដល់មេជីវិតឈ្មោល ហើយបើធ្ងន់ធ្ងរអាចអត់កូនបាន។
ការដាក់កុំព្យូទ័រយួរដៃនៅលើភ្លៅ
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់កុំព្យូទ័រយួរដៃដាក់នៅលើភ្លៅមួយថ្ងៃលើស៥ម៉ោង ឬអង្គុយធ្វើការម្តងយូរជាង២ម៉ោង អាចបង្កឲ្យប៉ះពាល់ដល់មេជីវិតឈ្មោលយ៉ាងខ្លាំង ជាពិសេសការប្រើនៅពេលថ្ងៃ។
អាស្រ័យហេតុនេះអ្នកជំនាញបានផ្តល់អនុវសាស្ត្រថា បុរសគ្រប់រូបគួរតែប្រើប្រាស់កុំព្យូទ័រដាក់ឲ្យឆ្ងាយពីឯកជន។ រាល់ពេលប្រើមិនគួរយូរជាងពី២ម៉ោងឡើយ ហើយត្រូវក្រោកឡើងដើរមួយជុំសិន ទើបអាចអង្គុយធ្វើការម្តងទៀត។
ទម្លាប់ដាក់ទូរស័ព្ទក្នុងហោប៉ៅខោ
ការសិក្សាមួយបានបង្ហាញថា ៨០ភាគរយ នៃសិស្សនិស្សិតមានទម្លាប់ដាក់ទូរស័ព្ទដៃនៅក្នុងហោប៉ៅ ហើយអត្រាតិចបំផុតគឺ ៦ម៉ោងនៅក្នុងមួយថ្ងៃ។ នេះជាទម្លាប់អាក្រក់មួយដែលអាចប៉ះពាល់ដោយផ្ទាល់ទៅដល់មេជីវិតឈ្មោល។
ដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ អ្នកជំនាញបានណែនាំឲ្យកាត់បន្ថយការដាក់ទូរស័ព្ទដាក់នៅក្បែរតំបន់ឯកជន ដោយដោយទម្លាប់ដាក់ក្នុងកាតាបស្ពាយប្រសើរជាង៕