បើធ្វើ៤ចំណុចនេះបាន តម្រងនោមអ្នកនឹងស្អាត គ្មានក្រួសមួយជីវិត

0
1

ជំងឺគ្រួសក្នុងតម្រងនោម អាចធ្វើឲ្យអ្នកមានការឈឺចាប់ស្ទើរតែទ្រាំមិនបាន ជាពិសេសនៅពេលដែលវាបាំងជិតបំពង់បង្ហូរនោម។

ជាទូទៅជំងឺក្រួសក្នុងតម្រងនោម បង្កឡើងដោយសារសារធាតុកាល់ស្យូម សូដ្យូម ជាតិស្ករ ខ្លាញ់ និងអូសាឡាត(oxalates) ផ្ទុកនៅក្នុងរាងកាយលើសកម្រិត។ នៅពេលដែលក្រួសទាំងនេះនៅតូចៗអាចបង្ហូរចេញតាមរយ:ទឹកនោមមកបាន ប៉ុន្តែប្រសិនបើវាធំវិញនោះច្បាស់ជាស្ទះនោម ហើយការឈឺចាប់នឹងកើតមាន។

ប៉ុន្តែប្រសិនបើអ្នកអនុវត្តវិធីសាស្ត្រដូចខាងក្រោមនេះ មួយជីវិតអ្នកគ្មានជំងឺក្រួសក្នុងតម្រងនោមឡើយ៖

១​.ទទួលទានទឹកឲ្យបានច្រើន

ប្រសិនបើរាងកាយខ្សោះជាតិទឹក ប្លោកនោមនឹងលែងមានអ្នកជួយសម្អាតទៀតហើយ យូរៗទៅភាគល្អិតតូចៗទាំងឡាយនឹងមានឱកាសបណ្តុំគ្នាបន្តិចម្តងៗរហូតក្លាយទៅជាក្រួស។

២.កាត់បន្ថយការទទួលទានសាច់

សាច់ក៏ជាមួយលហេតុដែលធ្វើឲ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកត្រូវទទួលទានអាហារដែលសម្បូរសារធាតុកាបូនអ៊ីដ្រាត និងប្រូតេអ៊ីនបន្លែឲ្យបានច្រើន តម្រងនោមរបស់អ្នកនឹងមានសុខភាពល្អ។

៣.កាត់បន្ថយជាតិស្ករ សូដ្យូម ព្រមទាំងអាហារសម្បូរជាតិខ្លាញ់

អាហារទាំងអស់នេះ ត្រូវបានគេរកឃើញថា ជាដើមហេតុបង្កឲ្យមានជំងឺក្រួសក្នុងតម្រងនោម  ហេតុនេះ អ្នកគួរតែទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះឲ្យមានដែនកំណត់។

៤.កាត់បន្ថយអាហារមានផ្ទុកសារធាតុ oxalate

oxalate ជាសារធាតុមួយដែលបង្កឲ្យកើតក្រួសក្នុងតម្រងនោម ដូចអាហារនៅខាងលើដែរ ប្រសិនបើវាកកុណក្នុងរាងកាយច្រើនពេក។ បន្លែមួយចំនួនដែលគេទទួលស្គាល់ថា មានផ្ទុកបរិមាណសារធាតុ oxalate កម្រិតខ្ពស់មានដូចជា ពពួកសណ្តែកខៀវ ប៉េងប៉ោះ និង cranberry.ល.។ ហេតុនេះ សូមទទួលទានក្នុងកម្រិតមធ្យមបានហើយ ដើម្បីការពារកុំឲ្យកើតមានជំងឺក្រួសក្នុងតម្រងនោម។

ទន្ទឹមនឹងនេះផងដែរ ការស្រាវជ្រាវបានរកឃើញថា ការធ្វើលំហាត់ប្រាណជាប្រចាំអាចជួយការពារជំងឺគ្រោះក្នុងតម្រងនោមដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here