ពេលកុមារមិនអាចផ្លាស់ប្តូរទម្លាប់ញ៉ាំបន្លែបាន អ្នកជំនាញបានណែនាំឲ្យផ្តល់ផ្លែឈើដែលមានគុណភាពខ្ពសល់ដល់ពួកគេបន្ថែមទៀត ដើម្បីបំពេញកង្វះអាហារូបត្ថម្ភនៅក្នុងរាងកាយ។ ផ្លែឈើដែលត្រូវផ្តល់ឲ្យកុមារមានដូចជា ផ្លែប៉ោម ប៉ែស ទំពាំងបាយជូរ និងក្រូចថ្លុង…ជាដើម។
ជាពិសេសផ្លែក្រូចពណ៌លឿង ក៏អាចជួយបំពេញកង្វះជាតិប៉ូតាស្យូម ចំពោះទារកមិនចូលចិត្តញ៉ាំបន្លែ។ ប៉ូតាស្យូមអាចជួយពង្រឹងចលនាពោះវៀន ជំរុញប្រព័ន្ធរំលាយអាហារ និងការពារបញ្ហាទល់លាមក។ អ្នកគួរតែឲ្យកុមារញ៉ាំផ្លែឈើធម្មជាតិសុទ្ធ ដោយមិនបន្ថែមស្ករ ឬអំបិលចូលទៅក្នុងទឹកផ្លែឈើដែលក្រឡុកឡើយ។
មួយវិញទៀត អ្នកត្រូវកំណត់ផ្លែឈើដែលសម្បូរជាតិស្ករ ដូចជាផ្លែទុករេន សាវម៉ាវ ទៀបបារាំង…ព្រោះវាអាចធ្វើឲ្យកុមារលើសទម្ងន់ និងមានបញ្ហាសុខភាពផ្សេងៗប្រសិនបើញ៉ាំច្រើនពេក។
ទោះជាយ៉ាងណាទន្ទឹមនឹងការផ្តល់ផ្លែឈើឲ្យកូន អ្នកគួរតែបង្រៀនឲ្យពួកគេញ៉ាំបន្លែតិចៗផងដែរ ព្រោះផ្លែឈើមិនល្អដូចបន្លែឡើយ៕