ពូកែមែន! ត្រឹម១ខែប្រទាលកន្ទុយក្រពើអាចកម្ចាត់មុនគ្មានសល់

0
1

មុន ជាជំងឺស្បែកមួយប្រភេទដែលកើតមានចំពោះមនុស្សគ្រប់រូប គ្រាន់តែអ្នកខ្លះកើតច្រើន ហើយអ្នកខ្លះទៀតកើតតិចតែប៉ុណ្ណោះ។ តើអ្នកកំពុងតែពិបាកចិត្តជាមួយនឹងបញ្ហាមុនលើផ្ទៃមុខមែនទេ? តើអ្នកធា្លប់បានសាកល្បងព្យាបាលមុនច្រើនដងហើយ តែមិនព្រមបាត់សោះមែនទេ?

សាកល្បងជាមួយប្រទាលកន្ទុយក្រពើ វិញវាអាចព្យាបាលបញ្ហាមុនយ៉ាងពូកែ ព្រោះវាមានផ្ទុកវីតាមីន C, A, E, អំបិលរ៉ែ កាបូអ៊ីដ្រាត និងអាស៊ីតអាមីណូ ដែលសុទ្ធតែមានប្រយោជន៍សម្រាប់ស្បែក។

របៀបអនុវត្ត៖
១.កាត់យកប្រទាលកន្ទុយក្រពើមួយធៀងធំ ទៅលាងទឹកឲ្យស្អាត។
២.ពុះវាជាពីរតាមបណ្តោយ ហើយប្រើស្លាបព្រាកោសសាច់ដាក់ក្នុងកូនចានមួយ។
៣.លាងមុខរបស់លោកអ្នកឲ្យស្អាតដោយទឹកក្តៅឧណ្ឌៗ ហើយជូតចេញឲ្យស្ងួត។
៤.យកសាច់ប្រទាលកន្ទុយក្រពើនោះ លាបលើកន្លែងដែលកើតមុន ហើយទុកវាឲ្យស្ងួត។
៥.ចុងក្រោយ អ្នកត្រូវលាងសម្អាតជាមួយនឹងទឹកធម្មតាជាការស្រេច។

សូមអនុវត្តរបៀបនេះ មួយថ្ងៃ២ដង វានឹងធ្វើឲ្យមុនរលាយបាត់បន្តិចម្តងៗក្នុងរយ:ពេលមួយខែ ឬអាចយូរបន្តិចអាស្រ័យទៅលើផ្ទៃមុខរបស់លោកអ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here