អាការ:ឈឺធ្មេញ ភាគច្រើនគេសង្កេតឃើញកើតមានចំពោះកុមារតូចៗ ក្មេងវ័យជំទង់ និងមនុស្សវ័យចំណាស់។ ឬសគល់ដ៏ធំនៃជំងឺនេះ គឺបណ្តោលមកពីកង្វះអនាម័យ ការវាយប្រហារពីពពួកបាក់តេរី និងខ្វះសារធាតុរ៉ែនៅក្នុងរបបអាហារជាដើម។
ក៏ប៉ុន្តែមិនថ្វីនោះទេ អ្នកអាចប្រើប្រាស់ឱសថបុរាណសាមញ្ញៗពីរយ៉ាង បញ្ហាឈឺធ្មេញនឹងបាត់ដូចគេបេះ។
វិធីទី១ ប្រើអំបិល៖ វាត្រូវបានគេប្រើក្នុងការប្រឆាំងនឹងពពួកបាក់តេរី សម្លាប់មេរោគ កាត់បន្ថយការរលាក បន្ធូរបន្ថយការរឈឺចាប់។
របៀបប្រើ៖
១.យកអំបិលមួយស្លាបព្រាកាហ្វេដាក់នៅក្នុងទឹកក្តៅឧណ្ឌៗចំនួន១កែវ។
២.ខ្ពុរមាត់ចំនួន ៥០ ទៅ ៦០វិនាទី ដោយផ្តោតសំខាន់ទៅលើតំបន់ដែលរងនូវផលប៉ះពាល់។
៣.អនុវត្តមួយថ្ងៃឲ្យបាន៣ដង រហូតទាល់តែធ្មេញលែងឈឺ។
វិធីទី២ ប្រើស្លឹកស្តៅ៖ ស្លឹកស្តៅមិនត្រឹមតែអាចជួយរក្សាធ្មេញឲ្យស្អាតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអញ្ចាញ នឹងធ្មេញមានសុខភាពល្អថែមទៀត។
របៀបប្រើ៖
១.អ្នកគ្រាន់តែទំពារត្រួយស្តៅមួយថ្ងៃឲ្យបាន២ ទៅ៣ដង បាក់តេរីដែលនៅជាប់តាមជើងធ្មេញនឹងត្រូវកម្ចាត់គ្មានសល់ ហើយធ្មេញក៏លែងឈឺ លែងមានបញ្ហាដង្កូវស៊ី ឬពុកទៀតដែរ។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការប្រើប្រាស់វិធីខាងលើនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញឲ្យបានទៀងទាត់ផងដែរ ដើម្បីជួយឲ្យមាត់ធ្មេញកាន់តែមានសុខភាពល្អ នឹងមានតែស្នាមញញឹមស្រស់ស្អាត៕