ក្រៅពីមានរសជាតិជូអែមគួរឲ្យចង់ទទួលទាន ម្នាស់បានផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព រួមទាំងថែរក្សាស្បែកឲ្យស្រស់ផូរផង់ផងដែរ។ ម្នាស់មានផ្ទុកសមាសធាតុសកម្មជាច្រើន ដែលអាចជួយសម្អាតស្បែកឲ្យមានពណ៌ភ្លឺថ្លា ហើយគ្មានជាតិគីមីបង្កជាបញ្ហាអ្វីឡើយ។
ដូច្នេះ ប្រសិនបើអ្នកកំពុងតែស្វែងរកវិធីថែរក្សាស្បែកមុខឲ្យស្រស់ថ្លា ហើយម៉ដ្ឋរលោង កុំភ្លេចម៉ាសបិទមុខដែលច្នៃចេញពីម្នាស់ឲ្យសោះ។
ធាតុផ្សំ៖
ម្នាស់ ១ចំណិច
ទឹកឃ្មុំកន្លះស្លាបព្រា
ប្រេងអូលីវកន្លះស្លាបព្រា
របៀបអនុវត្ត៖
១.ដំបូងត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកឲ្យបានស្អាតជាមុនសិន។
២.យកម្នាស់ទៅកិនឲ្យក្លាយជាល្បាយ រួចចាក់ចូលកូនចានមួយ។
៣.បន្ទាប់មកបន្ថែមទឹកឃ្មុំ និងប្រេងអូលីវចូល ហើយកូរបញ្ចូលគ្នាឲ្យសព្វ។
៤.ចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខរបស់អ្នកដោយធ្វើការម៉ាស្សាថ្នមៗ ហើយទុកចោល ១៥ ទៅ ២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
ប្រសិនបើអ្នកប្រើរូបមន្តមួយនេះជាប្រចាំ ស្បែកមុខនឹងមានសំណើម ភ្លឺថ្លា ហើយម៉ដ្ឋរលោងក្នុងពេលដ៏ខ្លី៕