មើលក្រចកដៃអាចដឹងថាអ្នកំពុងតែមានបញ្ហាអ្វី

0
1

តាមពិតជំងឺជាច្រើនសុទ្ធតែបង្ហាញរោគសញ្ញា មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ គ្រាន់តែយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។ យ៉ាងណាម៉ិញ ក្រចកដៃក៏អាចបង្ហាញពីបញ្ហាសុខភាពរបស់មនុស្សម្នាក់ៗផងដែរ។

ក្រចកមិនត្រឹមតែ​សោភណ្ឌភាព​មួយដែល​ធ្វើឲ្យដៃមានភាពស្រស់ស្អាតប៉ុណ្ណោះទេ វាក៏អាចប្រាប់ពីបញ្ហាសុខភាពនៅក្នុងខ្លួនរបស់អ្នកដែរ។

ក្រចកដៃក្រាស់ ដូចក្រចកជើង
ប្រសិនបើក្រចកដៃរបស់អ្នកមានសភាពក្រាស់ ស្រដៀងទៅនឹងក្រចកជើងដែរនោះ មានន័យថាអ្នកកំពុងតែកើតមានជំងឺសួត ជំងឺស្បែក ឬក៏មានការឆ្លងមេរោគផ្សិតផងដែរ។

ក្រចងពណ៌សស្លេក
ក្រចកប្រភេទនេះ កើតឡើងនៅពេលចុងម្រាមដៃដែលហើម ហើយមានរាងកោង មូល ឬប៉ោង។ នេះអាចជាសញ្ញានៃជំងឺ តម្រងនោម ថ្លើម រលាកពោះវៀន ឬធ្ងន់ធ្ងរជាងនេះ គឺជាជំងឺអេដស៍។

ក្រចក ពណ៌ខ្មៅមានឆ្នូតៗបញ្ឈរ
ក្រចក មានឆ្នូតៗបញ្ឈរ ជារឿងធម្មតាណាស់សម្រាប់មនុស្សទូទៅ ប៉ុន្តែបើវាមានពណ៌ខ្មៅ នៅពីលើថែមទៀត អាចជាសញ្ញានៃជំងឺមហារីកស្បែកដ៏សាហាវមួយប្រភេទ។

ក្រចកមានរាងពក អង្កាញ់កាត់ទទឹងលើក្រចក
វាអាចបង្កឡើងដោយសារ ការប៉ះទង្គិចផ្លូវចិត្ត ហើយប្រសិនបើវានៅលើម្រាមដៃច្រើនជាងមួយ វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។

មូលហេតុមួយទៀតដែលធ្វើឲ្យក្រចកមានស្ថានភាពបែបនេះ អាចមកពីប្រតិកម្មថ្នាំ ពីការព្យាបាលដោយសារធាតុគីមីណាមួយ។

ក្រចកមានរាងពក អង្កាញ់បញ្ឈរៗលើក្រចក
ប្រសិនបើអ្នកមានករណី ពក អង្កាញ់ រាងបញ្ឈរៗលើក្រចក ជាសញ្ញានៃភាពចាស់ ដែលអាចបង្កពីជំងឺទីរ៉ូអ៊ីត ភាពតានតឹង ការផ្លាស់ប្តូរអ័រម៉ូន ឬជំងឺទឹកនោមផ្អែម។

ក្រចកមានពណ៌ចម្លែកៗ 
ក្រចកដៃ ដែលមានសុខភាពល្អ គឺមានពណ៌ផ្កាឈូក។ ខណ:ក្រចកដែលស្រអាប់ស្លេកៗ មានន័យថា កង្វះវីតាមីន ពណ៌បៃតង បង្ហាញពីការឆ្លងមេរោគបាក់តេរី រីឯមនុស្សដែលកំពុងតែមានជំងឺថ្លើម ហើយមានក្រចកពណ៌ក្រហម កំពុងប្រឈមនឹងជំងឺបេះដូង។ មួយវិញទៀត ក្រចកដែលមានស្នាមខៀវព្រឿងៗ អាចបង្ហាញពី កម្រិតអុកស៊ីសែនទាបនៅក្នុងឈាម។

ក្រចក មានរន្ធតូចៗ
រន្ធតូចៗដែលកើតមានលើដៃរបស់អ្នក អាចនឹងរលាយបាត់ដោយខ្លួនឯង។ តែប្រសិនបើជាកើតមានជាអចិន្រ្តៃយ៍ នោះវាអាចជាសញ្ញា នៃជំងឺស្បែករបកក្រហម ឬជំងឺជាលិកា ដែលមានបញ្ហាលើប្រព័ន្ធភាពស៊ាំរបស់រាង្គកាយ ឧទាហរណ៍ ការជ្រុះសក់។ ម្យ៉ាងវិញទៀត បើមានរន្ធនេះនៅចំផ្នែកកណ្តាលនៃក្រចក វាអាចជាសញ្ញានៃកង្វះស័ង្កសីផងដែរ។

ផ្កាក្រចក
តាមជំនឿតៗគ្នាមក អ្នកដែលមានផ្កាក្រចក គឺអាចបង្ហាញពីលាភសំណាង មានលុយចាយច្រើន ឬមានមុនស្នេហ៍ជាដើម។ តែតាមលក្ខណ:វិជ្ជសាស្រ្តវិញ ផ្កាក្រចកជាសញ្ញាបង្ហាញពី ការខ្វះជាតិកាស្យូម ខ្វះចំណង់អាហារ និងប្រព័ន្ធភាពស៊ាំចុះខ្សោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here