យើងគ្រប់គ្នាដឹងត្រឹមថា អំបិលជាគ្រឿងទេសមិនអាចខ្វះបាន ក្នុងការចម្អិនអាហារផ្សេងៗ ប៉ុន្តែធាតុពិតវាក៏ជាឱសថសម្រាប់ព្យាលជំងឺមួយចំនួនផងដែរ។ ជាពិសេស អាការឈឺត្រចៀក អំបិលអាចព្យាបាលយ៉ាងរហ័សទាន់ចិត្ត។
ខាងក្រោមនេះ ជារបៀបប្រើប្រាស់អំបិល ដើម្បីបំបាត់អាការឈឺត្រចៀក៖
១.ជំហ៊ានដំបូងអ្នកត្រូវយកអំបិលគ្រួសទៅកម្តៅឲ្យក្តៅឧណ្ឌៗ រួចច្រកចូលក្នុងស្រោមជើងចង់ឲ្យជិត(តែសូមប្រយ័ត្នមិនត្រូវឲ្យអំបិលក្តៅខ្លាំងពេកទេ)។
២.បន្ទាប់មកស្អំលើត្រចៀកចំនួន២ទៅ៣នាទី អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ធូរស្រាលភ្លាម។
កម្តៅអាចជួយបញ្ចេញសារធាតុរ៉ែពីក្នុងអំបិល គួរផ្សំជាមួយនឹងសីតុណ្ហភាពក្នុងរាងកាយខ្ពស់ទៀតនោះ វាអាចជួយកាត់បន្ថយអាការឈឺចាប់បន្តិចម្តងៗរហូតទាល់តែបាត់ទាំងស្រុង៕