មនុស្សប្រុសស្ទើរតែ ៥០ភាគរយ កំពុងតែប្រឈមមុខនឹងបញ្ហាទំពែកក្បាលដោយមិនដឹងខ្លួន ចាប់តាំងពីពួកគេមានអាយុ២០ឆ្នាំមកម្ល៉េះ។ តើអ្នកកំពុងជួបបញ្ហាជ្រុះសក់រាល់ថ្ងៃ ហើយធ្លាប់សាកល្បងផលិតជាច្រើននៅតែមិនមានប្រសិទ្ធភាពទៀតមែនទេ?
ឈប់បារម្ភទៀតទៅ ផ្លែប៊ឺរ អាចជួយបាន ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន A, D និង E ដែលមានសមត្ថភាពខ្ពស់ក្នុងបណ្តុះសក់ថ្មីឡើងវិញ។
ធាតុផ្សំ៖
- ផ្លែប៊ឺរ១ផ្លែ
- ស៊ុតមួយគ្រាប់ យកតែស៊ុតក្រហម
- ឃ្មុំមួយស្លាបព្រាបាយ
របៀបអនុវត្ត៖
១.យកផ្លែប៊ឺរមួយផ្លែពុះយកគ្រាប់ចេញ រួចប្រើស្លាបព្រាដួសយកសាច់ដាក់ទៅក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកឲ្យម៉ត់។
២.បន្ទាប់មកយកស៊ុតក្រហម ក្រឡុកលាយជាមួយនឹងប័រឲ្យរលាយក្លាយទៅជាល្បាយតែមួយ។
៣.ថែមទឹកឃ្មុំមួយស្លាបព្រាបាយទៅក្នុងល្បាយនោះ រួចក្រឡុកឲ្យសព្វម្តងទៀត។
៤.សិតសក់របស់លោកអ្នកឲ្យមានសណ្នាប់ធ្នាប់ ជាពិសេសកន្លែងដែលកណ្តាញ់។ រួចបាញ់ទឹកឲ្យសើមតិចៗ ហើយយកល្បាយផ្លែប៊ឺរមកលាបពីលើស្បែកក្បាល។
៥.លាបឲ្យសព្វលើស្បែកក្បាលពីចុង រហូតដល់គល់សក់ រួចហើយម៉ាស្សាថ្មមៗរយ:ពេល ៥ទៅ១០នាទី ដើម្បីឲ្យល្បាយជ្រាបចូលជ្រៅក្នុងស្បែកក្បាល។
៦.ទុករយ:ពេល ៣០នាទី ត្រូវលាងទឹកក្តៅឧណ្ឌៗរហូតអស់ជាតិរអិលលើស្បែកក្បាល។ បើបានកក់ជាមួយសាប៊ូ ធម្មជាតិកាន់តែល្អប្រសើរ។
៧.ទុកសក់ឲ្យស្ងួតដោយខ្លួនឯង កុំប្រើផលិតផលអ្វីឲ្យសោះ ព្រោះសក់កំពុងត្រូវការដកដង្ហើម។
អ្នកត្រូវព្យាយាមអនុវត្តរូបមន្តមួយនេះជារៀងរាល់ថ្ងៃ ក្នុងរយៈពេល២សប្តាហ៍នឹងចាប់ផ្តើមឃើញផលបណ្តើរៗ៕