ដឹងទេ តើមូលហេតុអ្វីទើបបណ្តោលឲ្យអ្នកទល់លាមក? បញ្ហាទល់លាម កើតឡើងដោយសារតែការទទួលទានអាហារមិនបានត្រឹមត្រូវ ផឹកទឹកតិចពេក គេងមិនបានគ្រប់គ្រាន់ រួមទាំងទម្លាប់នៃការបន្ទោរបង់មិនទៀងទាត់ផងដែរ។
ទោះជាយ៉ាងណាយោងតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាមួយនេះអាចកាត់បន្ថយបាន ប្រសិនបើអ្នកកាត់បន្ថយការទទួលទានអាហារ៤ប្រភេទនេះ។
អាហារចៀន ឬបំពង
ប្រសិនបើអ្នកទទួលទានអាហារប្រភេទនេះ សម្បូរទៅដោយជាតិខ្លាញ់ អំបិល និងមានជាតិសរសៃទាបបំផុត ដែលធ្វើឲ្យលាមករឹងពិបាកបញ្ចេញចោល។
ស្ករគ្រាប់
ការទទួលទានស្ករគ្រាប់ច្រើនពេក អាចបង្កឲ្យកើតមានបញ្ហាទល់លាមក។ ប៉ុន្តែមិនមែនដោយសារតែស្ករគ្រាប់ផ្ទុកជាតិស្ករច្រើនពេកធ្វើឲ្យក្តៀនលាមកនោះទេ គឺដោយសារតែខ្វះជាតិសរសៃ។
ប្រភេទនំដុត
គ្រប់ប្រភេទនៃនំដុតទាំងអស់ អាចបង្កឲ្យមានបញ្ហាទល់លាមក ដោយសារតែវាមានផ្ទុកជាតិសរសៃកម្រិតទាប និងជាតិខ្លាញ់ខ្ពស់។ ដូច្នេះ អ្នកគួរតែកាត់បន្ថយការទទួលទានអាហារប្រភេទនេះ។
ចេកខ្ចី
ចេកទុំជាប្រភពនៃប៉ូតាស្យូម និងជាតិសរសៃ ដែលអាចការពារបញ្ហាទល់លាមក។ ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាទល់លាមកគួរជៀសវាងចេកខ្ចី ព្រោះវាមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា tannin ដែលអាចបណ្តោលឲ្យទល់លាមកកាន់តែខ្លាំង៕