ដើមហេតុចម្បងដែលបណ្តោលឲ្យកើតមានបញ្ហាថង់ដក់ក្រោមភ្នែក និងរង្វង់ភ្នែកខ្មៅ គឺការគេងមិនបានគ្រប់គ្រាន់។ ដូច្នេះប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាបែបនេះមែន ហើយធ្លាប់ប្រើផលិតផលអស់ជាច្រើនមិនទទួលផលសោះ សូមសាកល្បងវិធីធម្មជាតិទាំង៣យ៉ាងនេះវិញ។
១.ផ្លែត្រសក់
ក្នុងការថែរក្សាសម្រស់ត្រសក់ ត្រូវបានគេប្រើសម្រាប់ធ្វើជាម៉ាស់បិតមុខ ព្រោះជ័ររបស់វាអាចធ្វើឲ្យផ្ទៃមុខភ្លឺរលោង តឹងណែនល្អ គួរឲ្យចង់ស្ទាបអង្អែល។
របៀបអនវត្ត៖
- ចិតត្រសក់ជាចំណិតៗស្តើងៗ ហើយយកវាមកបិតពេញទាំងរង្វង់ភ្នែក ទុករហូតត្រសក់ឡើងក្តៅ។
- បន្ទាប់មកប្តូរចំណិតត្រសក់ថ្មី តែអ្នកត្រូវធ្វើរបៀបនេះឲ្យបាន២០នាទី លោកអ្នកនឹងមានអារម្មណ៍ប្លែក។
២.មើមដំឡូងបារាំង
ដំឡូងបារាំង ជាបន្លែមួយប្រភេទដែលមានជាតិទឹកច្រើន អាចព្យាបាលការរលាក ហើម និងថែបំប៉នស្បែកឲ្យមានជាតិសំណើមបានយ៉ាងល្អ។
របៀបអនុវត្ត៖
- ចិតដំឡូងបារាំង ជាចំណិតៗទំហំស្តើងៗ ហើយយកទៅក្លាសសេ ១០នាទី។
- បន្ទាប់មកយកដំឡូងបារាំង មកបិតលើត្របកភ្នែកដែលហើម រួចទុកវាឲ្យបាន ១៥នាទី។
៣.តែបៃតង
តែបៃតង ជាឱសថការពារមិនឲ្យមានថង់ដក់ក្រោមភ្នែក សម្អាតជាតិពុលក្នុងខ្លួន និងការពារការរលាកគ្រប់ប្រភេទក្នុងរាងកាយ ប្រសិនបើអ្នកទទួលទាន ២ដងជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។
របៀបអនុវត្ត៖
- យកតែបៃតងពីរកញ្ចប់តូចទៅជ្រលក់ក្នុងទឹកក្តៅឧណ្ឌៗ។
- បន្ទាប់មកពូតយកទឹកចេញ ហើយដាក់ស្អំលើក្របកភ្នែកដែលហើម។
ក្នុងចំណោមវិធីទាំង៣ខាងលើនេះ អ្នកអ្នកអនុវត្តមួយណាក៏បានដែរ ប៉ុន្តែត្រូវព្យាយាមអនុវត្តជារៀងរាល់ថ្ងៃទើបឆាប់បានផល៕