វិធីងាយៗជួយបំបាត់ការឈឺចាប់ និងហើមអំឡុងពេលមានគភ៌

0
1

រាងកាយរបស់មនុស្សស្រីត្រូវឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅពេលតាំងគភ៌។ ដូចនេះការឈឺចាប់អាចកើតមានច្រើនប្រភេទ ដែលបណ្តោលមកពីសាច់ដុំត្រូវបានលាតសន្ធឹង ស្បូនធ្ងន់ជាងមុន ជើងមានបញ្ហារមួលក្រពើ ចំណែកឯងខ្នងផ្នែកខាងក្រោមមានការឈឺចាប់ ប៉ុន្តែវាត្រូវបានគេចាត់ទុកជារឿងធម្មតា។

ទោះជាយ៉ាងណាក៏ដោយ អាការឈឺចាប់ទាំងនេះអាចកាត់បន្ថយបាន ដោយគ្រាន់តែស្ត្រីតាំងគភ៌អនុវត្តតាមវិធីសាស្ត្រសាមញ្ញៗមួយចំនួន៖

១.ស្ត្រីត្រូវធ្វើសកម្មភាពថ្នមៗ សូម្បីតែការដើរប្រចាំថ្ងៃ ដើម្បីជួយសម្រួលកុំឲ្យមានការឈឺចាប់ខ្លាំង។

២.នៅពេលគេងត្រូវគេងបែរទៅខាងឆ្វេង ហើយអ្នកមិនត្រូវគេងផ្ងារពោះដូចមនុស្សទូទៅឡើយ។

៣.រក្សាទីតាំងគេងឲ្យបាល្អ ដោយប្រើខ្នើយទប់ពីក្រោយខ្នង និងដាក់ត្រង់ចន្លោះជើង ដើម្បីកាត់បន្ថយសម្ពាធ។

៤.ស្ត្រីមានគភ៌គួរធ្វើលំហាត់ប្រាណដោយធ្វើការបង្វិលកជើងជាប្រចាំ ដើម្បីឲ្យសរសៃឈាមរត់បានល្អ ជៀសវាងអាការហើម។

៥.ឧស្សាហ៍លើកជើងរបស់អ្នកឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។

៦.កុំពាក់ស្បែកជើងកែងចោទឲ្យសោះ គឺត្រូវបាត់ស្បែកជើងដែលមានបាតរាបស្មើ ដើម្បីផាសុខភាព។

៧.ងូតទឹកក្តៅឧណ្ឌៗ ដើម្បីបំបាត់ការឈឺចាប់សាច់ដុំ និងភាពតានតឹង។

៨.ធ្វើលំហាត់ប្រាណ Cat cow stretch

លំហាត់ប្រាណមួយបែបនេះស្ត្រីត្រូវលត់ជង្គង់ ហើយយកដៃទាំងពីរច្រ័តទៅមុខ។ ចាប់ផ្តើមធ្វើចលនាក្បាលឱនចុះក្រោម ហើយងើបឡើងលើវិញ ចំនួន១០ដង ក្នុងមួយថ្ងៃធ្វើឲ្យបាន៣ដង ដើម្បីបង្កើនភាពចល័តរបស់ឆ្អឹងខ្នង។ ប៉ុន្តែប្រសិនបើការឈឺចាប់របស់អ្នក មានសភាពធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here