មហារីកសួត គឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ស្ថិតនៅក្នុងត្រកូលជំងឺមហារីក ដែលអាចឆក់យកជីវិតមនុស្សមិនតិចនោះទេក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
តែទោះជាយ៉ាងណា ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ អ្នកត្រូវយកចិត្តទុកដាក់ចំពោះកត្តាមួយចំនួន។
ផ្សែងបារី
មិនថា អ្នកជក់បារី ឬអ្នកដែលស្រូបផ្សែងបារីឡើយ សុទ្ធតែបង្កឲ្យមានគ្រោះថ្នាក់ទាំងអស់ ព្រោះជាតិពុលនៅក្នុងផ្សែងបារី នឹងបណ្តុំគ្នាកាន់តែច្រើនឡើងៗ ហើយបង្កទៅជាជំងឺសួតបានយ៉ាងងាយ។
ផ្សែងចេញពីយានយន្ត
អ្នកដែរមានមុខងារជាអ្នកដឹកជញ្ជូន អ្នករស់នៅក្នុងតំបន់ដែលចរាចរណ៍មមាញឹក មានផ្សែងចេញភាយចេញពីគ្រឿងចក្រយានយន្ត ឬអ្នកធ្វើការជាប៉ូលិសចរាចរណ៍ សុទ្ធតែប្រឈមនឹងជួបគ្រោះថ្នាក់នៃជំងឺមហារីកសួតដូចគ្នា។
ចំហេះធ្យូង និងអុស
ថ្វីបើបច្ចុប្បន្ននេះ មនុស្សមួយចំនួននាំគ្នាប្រើហ្គាសជំនួសការដុតអុស និងធ្យូងក៏ពិតមែន ប៉ុន្តែមិនមែនទាំងស្រុងឡើយ។ មានមនុស្សជាច្រើននៅលើពិភពលោកនៅតែប្រើរបស់ទាំងអស់នេះដើម្បីដាំស្លរប្រចាំថ្ងៃ នេះហើយជាកត្តាមួយដែលធ្វើឲ្យពួកគេងាយនឹងទទួលរងគ្រោះដោយជំងឺសួត។
កត្តាតំណរពូជ
តំណរពូជ ក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកកើតជំងឺសួត ដូចដូនតារបស់អ្នកដែរ។ ជម្រើសដ៏ល្អ គឺត្រូវរស់នៅក្នុងជីវិតដែលប្រកបដោយផាសុខភាព និងព្យាយាមទៅពិនិត្យសុខភាពជាប្រចាំ៕