តើត្រូវធ្វើដូចម្តេច បើកូនក្នុងផ្ទៃមិនសូវកម្រើក?

0
1

ស្ត្រីភាគច្រើននឹងចាប់ផ្តើមមានអារម្មណ៍ថា ទារកក្នុងផ្ទៃមានចលនានៅចន្លោះសប្តាហ៍ទី ១៦ ទៅ ២៤ នៃការមានផ្ទៃពោះ។ ជាធម្មតាវាមានរយៈពេល ២០សប្តាហ៍សម្រាប់ អ្នកម្តាយដំបូង។

ទារកនឹងផ្លាស់ប្តូរចលនាពីមួយថ្ងៃទៅមួយថ្ងៃ តែភាគច្រើនពួកគេធ្វើចលនានៅពេលរសៀល និងពេលល្ងាច។ ចំនួនដងដែលទារកធ្វើចលនា នឹងកើនឡើងជាលំដាប់រហូតដល់អាយុ ៣២សប្តាហ៍ ហើយបន្ទាប់មកវានឹងបន្តរហូតដល់ថ្ងៃសម្រាល។

ប៉ុន្តែប្រសិនបើទារកមិនសូវធ្វើចលនា តើត្រូវធ្វើដូចម្តេច?

ក្នុងចន្លោះ ២០ទៅ ២៥សប្តាហ៍បើទារកគ្មានចលនា ឬមិនសូវធ្វើចលនា ត្រូវប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។

មួយវិញទៀត បើអ្នកមិនច្បាស់ថាតើចលនារបស់ទារកបានផ្លាស់ប្តូរ ឬមិនផ្លាស់ប្តូរ សូមគេងបែរទៅខាងឆ្វេងពីរម៉ោង។ បើទារកមិនសូវម្រើក ឬកម្រើកមិនដល់១០ដង ក៏ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដែរ។

ទៅដល់មន្ទីរពេទ្យ គ្រូពេទ្យនឹងធ្វើការពិនិត្យ វាស់ទំហំស្បូន និងសម្ពាធឈាមរបស់អ្នក។ ចំណែកគំរូទឹកនោមនឹងត្រូវបានយកទៅពិនិត្យប្រូតេអ៊ីន ហើយចង្វាក់បេះដូងកូនក្នុងផ្ទៃក៏ត្រូវវាស់ដែរ។ បន្ទាប់មកគ្រូពេទ្យនឹងផ្តល់ដំបូលន្មាន អាស្រ័យទៅតាមអ្វីដែលពួកគេពិនិត្យឃើញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here