សញ្ញាទាំងនេះហើយបញ្ជាក់ថា ក្នុងខ្លួនអ្នកពោរពេញទៅដោយប៉ារ៉ាស៊ីត!

0
1

ក្នុងសារពាង្គកាយរបស់មនុស្សគ្រប់រូប មានឆ្អឹង សាច់ដុំ សរសៃ និងសេរីរាង្គមានជីវិតជាច្រើនប្រភេទ ដែលកំពុងរស់នៅ។ បាក់តេរី និងពពួកព្រូនមួយចំនួនជាប្រភេទសេរីរាង្គ ដែលមានប្រយោជន៍សម្រាប់រាងកាយ។ ប៉ុន្តែវាក៏មានប្រភេទសេរីរាង្គមានជីវិតជាច្រើនទៀតដែលគ្មានប្រយោជន៍អ្វីសោះ ហើយប៊ឺតជញ្ជក់យកសារធាតុចិញ្ចឹមពីក្នុងរាងកាយទៅវិញ ដូចជា ពពួកបារ៉ាស៊ីតជាដើម។

ដូច្នេះប្រសិនបើអ្នកចង់ឲ្យរាងកាយមានសុខភាពល្អគួរតែកម្ចាត់ប៉ាស៊ីត ដែលគ្មានប្រយោជន៍ចោល។ ជាពិសេសបើឃើញរោគសញ្ញាទាំងនេះបញ្ជាក់ថា រាងកាយអ្នកពោរពេញទៅដោយប៉ារ៉ាស៊ីត ដែលដល់ពេលកម្ចាត់ចោលហើយ៖

១.ខួរក្បាលដំណើរការមិនល្អ និងមានអារម្មណ៍ស្រពិចស្រពិល
២.ឈឺសន្លាក់ជាប្រចាំ
៣.ងាយឆ្លងជំងឺ ដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ
៤.ពងបែក លើបបូរមាត់ ឬក្នុងមាត់
៥.ឧស្សាហ៍ហើមប្លោកនោម
៦.ឧស្សាហ៍ហើមពោះ
៧.នៅតែឃ្លានទោះបីជាអ្នកទើបតែញ៉ាំរួចក៏ដោយ ហើយចង់ញ៉ាំតែអាហារផ្អែមៗ
៨.ឧស្សាហ៍រមាស់នៅតាមរង្វង់គូថ
៩.មានកន្តូលនៅប្រដាប់ភេទ

ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនកំពុងតែមានអាការដូចលើ សូមប្រញាប់ទៅមន្ទីរពេទ្យធ្វើតេស្តឲ្យបានដឹងច្បាស់ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here