ចង់បានផ្ទៃមុខស្រស់ស្អាត មុនក្បាលខ្មៅសូម្បីមួយគ្រាប់ ស៊ុតអាចជួយបាន

0
1

ស៊ុតមិនត្រឹមតែជាអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីន សម្រាប់រាងកាយប៉ុណ្ណោះទេ វាក៏ជាឱសថសម្រាប់ព្យាបាលបញ្ហាសម្រស់យ៉ាងពូកែផងដែរ។ ជាពិសេស ស៊ុតស អាចបកមុនក្បាលខ្មៅ ជួយបន្តឹងស្បែកមុខ និងកាត់បន្ថយជាតិខ្លាញ់មានប្រសិទ្ធភាព១០០ភាគរយ។

ហេតុនេះ កុំឲ្យខាតពេលក្នុងការស្វែងថ្នាំព្យាបាលបញ្ហាសម្រស់ អស់ទាំងនេះ សូមសាកល្បងស៊ុតទាំងអស់គ្នា។

ការអនុវត្ត៖
១.ដំបូងត្រូវលាងសម្អាតផ្ទៃមុខរបស់អ្នកឲ្យបានស្អាតជាមុនសិន។
២.គោះស៊ុតមួយគ្រាប់ដាក់ចូលក្នុងចានមួយ (យកតែស៊ុតសប៉ុណ្ណោះ)។
៣.ប្រើស្លាបព្រាកូរស៊ុតស ឲ្យរលាយចូលគ្នា រួចអនុវត្តនៅលើផ្ទៃមុខភ្លាមៗ តែជៀសវាងត្រង់តំបន់ភ្នែក និងមាត់។
៤.រងចាំឲ្យស្ងួតយ៉ាងតិចបំផុត ៣០ នាទី។
៥.ពេលដែលស៊ុតនៅលើផ្ទៃមុខស្ងួត ត្រូវបកចេញថ្នមៗ ហើយលាងសម្អាតមុខជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ដើម្បីឲ្យផ្ទៃមុខឆាប់ស្រស់ស្អាតដូចបំណង សូមព្យាយាមអនុវត្តយ៉ាងតិចបំផុត ៣ដងក្នុងមួយសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here