ភាពពេញវ័យមុនអាយុរបស់ក្មេងស្រី ត្រូវបានគេកំណត់ថាជារឿងមិនប្រក្រតី នៅពេលដែលវាចាប់ផ្តើមនៅមុនអាយុ ៨ឆ្នាំ។ តែទោះជាយ៉ាងណា សញ្ញានៃភាពពេញវ័យមុនអាយុរបស់ក្មេងស្រី នៅតែមានភាពចម្រូងចម្រាស់សម្រាប់អ្នកជំនាញជាច្រើន។
ដូច្នេះតើរោគសញ្ញានៃភាពពេញវ័យដំបូងរបស់ក្មងស្រីមានអ្វីខ្លះ? មនុស្សជាច្រើនតែងតែគិតថា សញ្ញានៃភាពពេញវ័យចំពោះមនុស្សស្រី គឺជាការមករដូវ តែទោះជាយ៉ាងណាពេលវេលានៃភាពពេញវ័យមិនមែនមកពីការចាប់ផ្តើមនៃការមករដូវតែមួយមុខនោះទេ គឺការដុះរោមលើតំបន់ឯកជន សុដន់រីកធំ និងការលូតលាស់នៅតំបន់គ្លីតូរីស(clitoris) ផងដែរ។
ជាទូទៅស្ត្រីភាគច្រើនមករដូវនៅអាយុ ១២ ទៅ ១៣ឆ្នាំ ប៉ុន្តែមានសញ្ញានៃការលូតលាស់រោមលើតំបន់ឯកជន និងសុដន់ មុនវ័យទាំងនេះ។ ជាពិសេសក្មេងស្រីអាយុប្រហែលជា ៨ឆ្នាំ ឬក្មេងជាងនេះដែលមានភាពពេញវ័យជាមួយនឹងសញ្ញាផ្លូវភេទដូចជា សុដន់ធំៗ ការមករដូវជាដើម។ ការលូតកម្ពស់ និងទម្ងន់ អាចត្រូវបានគេកត់សម្គាល់ឃើញយ៉ាងងាយស្រួលចំពោះកុមារដែលពេញវ័យដំបូង។
ភាពពេញវ័យមុនអាយុ ជារឿយៗអាចប៉ះពាល់ដល់ការលូតកម្ពស់របស់ក្មេងស្រី ហេតុនេះពួកគេមិនអាចមានកម្ពស់អតិបរមាដូចមនុស្សពេញវ័យធម្មតាបានទេ។ ការធ្វើរោគវិនិច្ឆ័យ និងអត្តរាគមន៍ភ្លាមៗអាចជួយឲ្យការលូតកម្ពស់របស់កុមារត្រលប់មកធម្មតាវិញបាន។
ទោះជាយ៉ាងណាក៏ដោយ រឿងចំបាច់អ្នកត្រូវចេះបែងចែកភាពពេញវ័យពិតប្រាដកពីសុដន់ នៅពេលចាប់ផ្តើមដំបូងពីភាពមិនប្រក្រតីពេលសុដន់លូតលាស់ដោយគ្មានរោគសញ្ញាផ្សេងទៀតនៃភាពពេញវ័យ។ អ្នកត្រូវមើលសញ្ញាបន្ថែមទៀតរបស់កូន ហើយនាំកូនទៅមន្ទីរពេទ្យប្រសិនបើមានសញ្ញាពេញវ័យ ត្រូវធ្វើអន្តរាគមន៍ភ្លាម៕