គ្មានទំនុកចិត្តលើខ្លួនឯងរឿងសុដន់តូច ឬរាបស្មើមែនទេ? ចំពោះអ្នកដែលមានប្រាក់ច្រើនមិនជាបញ្ហានោះទេ ពួកគេអាចទៅធ្វើការវះកាត់បាន ប៉ុន្តែសម្រាប់អ្នកដែលមិនសូវមានលុយវិញទើបជាបញ្ហា។ ក៏ប៉ុន្តែសូមកុំទាន់អស់សង្ឈឹម អ្នកក៏អាចកែប្រែសុដន់ឲ្យធំបាន ហើយពុំមានផលប៉ះពាល់ឡើយ ដោយព្យាយាមទទួលទានអាហារ៣ប្រភេទ។
១.បន្លែបៃតង
ស្ត្រីទាំងឡាយគួរតែទទួលទានបន្លែបៃតង ឲ្យបានច្រើនដូចជា ស្ពៃ ស្ពៃក្តោប ផ្កាខាត់ណា… ព្រោះបន្លែទាំងនេះសម្បូរទៅដោយវីតាមីន E, C និងវីតាមីន A ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី កម្ចាត់ជាតិពុលផ្សេងៗពីរាយកាយ ព្រមទំាងជួយឲ្យសុដន់ធំជាងមុន។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការពារាងកាយ ពីគ្រប់ប្រភេទនៃជំងឺមហារីក រួមទាំងជំងឺសុដន់។
២.វីតាមីន E
ការបន្ថែមវីតាមីន E ទៅក្នុងរបបអាហារ អាចជួយរក្សាសាច់ដុំដើមទ្រូងរបស់ស្ត្រីឲ្យមានសុខភាពល្អ និងកាន់តែរីកធំជាងមុន។ ការទទួលទានវីតាមីន E ១៥ក្រាមរៀងរាល់ថ្ងៃជាកត្តាដែលល្អបំផុត ប៉ុន្តែប្រសិនបើអ្នកមិនបានផ្តល់ឲ្យគ្រប់គ្រាន់ទេអាចនាំឲ្យសាច់ដុំទ្រូងមានភាពទន់ខ្សោយ និងការរាំងស្ទះដល់ការអភិវឌ្ឍ។ វីតាមីន E ដែលអ្នកត្រូវការមាននៅក្នុងបន្លែផ្ទី គ្រាប់ផ្កាឈូករ័ត្ន ឬក៏វីតាមីន E នៅក្នុងសាច់។
៣.ទានត្រី
ប្រសិនបើអ្នកចង់សុដន់មានសុខភាពល្អ និងធំជាងមុន អ្នកគួរតែទទួលទានត្រី ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុដន់ទាំងគូរ។ ដូច្នេះគួរតែបន្ថែមត្រីធ្វើជារបបអាហារប្រចាំថ្ងៃ៕