មូលហេតុចម្បងដែលបណ្តោលឲ្យស្បែកមុខឆាប់មានភាពជ្រីវជ្រួញ ឬយារធ្លាក់ គឺកត្តាជីវភាពប្រចាំថ្ងៃ ភាពចាស់ជរា គួបផ្សំជាមួយនឹងការមិនបានថែរក្សាសម្ផស្សឲ្យត្រឹមត្រូវផងដែរ។
ប៉ុន្តែបញ្ហាសម្រស់មួយនេះអាចកាត់បន្ថយបាន ប្រសិនបើអ្នកដឹងពីរបៀបប្រើប្រេងដូង និងម្សៅសូដា។ នៅពេលដែលធាតុផ្សំទាំងពីរនេះរួមបញ្ចូលគ្នា វាមានសមត្ថភាពអស្ចារ្យក្នុងការសម្អាតភាពកខ្វក់នៅលើផ្ទៃមុខ លុបបំបាត់មុខក្រហម មុន ស្លាកស្នាម ស្នាមជ្រួញ និងផ្តល់សំណើមដល់ស្បែកជានិច្ច។
ធាតុផ្សំ៖
- ប្រេងដូង ២ស្លាបព្រាកាហ្វេ
- ម្សៅសូដា ១ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុននេះ នៅក្នុងកូនចានតូចមួយឲ្យរលាយក្លាយជាល្បាយតែមួយ។
២.បន្ទាប់មកចាប់ផ្តើមលាបនៅលើផ្ទៃមុខថ្នមៗ ដោយធ្វើចលនាម៉ាស្សារាងជារង្វង់។
៣.បន្ទាប់មក ទុកឲ្យល្បាយនេះធ្វើសកម្មភាពរយ:ពេល ៥នាទី។
៤.ចុងក្រោយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយត្រូវបន្តអនុវត្តរៀងរាល់ពេលល្ងាច៕