ភ្នាក់ងារចំណីអាហារស្តង់ដារហៅកាត់ថា (FSA) បានធ្វើការព្រមានចំពោះអាហារធ្វើពីម្សៅចម្អិននៅសីតុណ្ហភាពខ្ពស់រយ:ពេលយូរ អាចប្រឈមនឹងហានិភ័យជំងឺមហារីកខ្លាំងបំផុត។
ហេតុនេះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុវសាសន៍ថា នៅពេលចៀនដំឡូង ឬអាំងនំប៉័ង អ្នកមិនត្រូវប្រើសីតុណ្ហភាពខ្ពស់ និងរងចាំទាល់តែអាហារក្លាយជាពណ៌ត្នោតនោះទេ។ ម្យ៉ាងទៀត អ្នកក៏មិនគួរយករបស់ទាំងពីរមុខនេះទៅក្លាយសេក្នុងទូរទឹកកក នោះដែរ ព្រោះជាតិម្សៅនឹងបម្លែងទៅជាស្ករ ហើយនៅពេលដែលអ្នកដុត ឬចៀន នៅសីតុណ្ហភាពខ្ពស់ វានឹងផលិតអាស៊ីដអាមីណូ រួមទាំងសារធាតុគីមីដែលបង្កជំងឺមហារីក។
អ្នកជំនាញបានណែនាំថា ដើម្បីសុវត្ថិភាពអ្នកគួរតែកាត់បន្ថយការទទួលទានដំឡូងចៀន និងនំប៉័ង ឬពេលចម្អិនអ្នកគួរតែអនុវត្តតាមវិធីខាងក្រោម៖
១.នៅពេលចៀនដំឡូង ឬដុតនំប៉័ង អ្នកត្រូវកម្រិតត្រឹមពណ៌លឿងស្លេកបានហើយ តែកុំឲ្យក្រៀមឡើងពណ៌ត្នោតឲ្យសោះ។
២.ត្រូវប្រុងប្រយ័ត្នចំពោះការវេចខ្ចប់ អាហារកែច្នៃទាំងនេះ។
៣.មុននឹងចៀនដំឡូង អ្នកគួរតែស្ងោរវាមួយរំពុះសិន ធ្វើបែបនេះទើបដំឡូងចៀនឆាប់ឆ្អិន ហើយកាត់បន្ថយការផលិតជាតិពុល៕