មហារីកអូវែ គឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ដែលកំពុងតែរាត្បាតទូទាំងពិភពលោក ហើយបានឆក់យកជីវិតមនុស្សស្រីមិនតិចឡើយក្នុងមួយឆ្នាំៗ។ ជាពិសេសជំងឺមហាររីក
ក្រពេញអូវែ ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សស្រីដោយសន្សឹមៗ។
តែទោះជាយ៉ាងណាមិនមែនគ្មានវិធីទប់ស្កាត់នោះទេ ប្រសិនបើអ្នកបរិភោគអាហារបានត្រឹមត្រូវ វានឹងជួយការពារជំងឺមហារីកមួយប្រភេទនេះបាន។
១.ស៊ុត
កង្វះវីតាមីន D នៅក្នុងរាងកាយអាចធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺមហារីក។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមស៊ុត នៅក្នុងរបបអាហារ គឺអាចជួយបង្ការមិនឲ្យកើតជំងឺក្រពេញអូវែបាន ព្រោះវាសម្បូរវីតាមីន D។
២.ដំឡូងជ្វា
ដំឡូងជ្វា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាមានបរិមាណខ្ពស់នៃម៉ាញេស្យូម និងប៉ូតាស្យូមផងដែរ។
៣.ត្រសក់
ត្រសក់ គឺជាអាហារដ៏មានប្រយោជន៍ក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ ព្រោះវាមានផ្ទុកទឹកអាស៊ីត ដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហាររីក។ មិនតែប៉ុណ្ណោះត្រសក់ក៏សម្បូរសារធាតុ ម៉ង់ហ្គាណែ ប៉ូតាស្យូម វីតាមីនA និងវីតាមីន K ដែរ។
៤. ការ៉ុត
ការ៉ុតមានផ្ទុកវីតាមីន A វីតាមីន K, B6, ប៉ូតាស្យូម និងជាតិសរសៃ ដែលសុទ្ធសឹងតែជាសមាសធាតុអាចបង្ការជំងឺមហាររីកក្រពេញអូវែយ៉ាងពូកែបំផុត។
៥.មើមខ្ញី
ខ្ញី ត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាឱសថមួយប្រភេទដែលល្អសម្រាប់ព្យាបាលមហារីក ព្រោះវាមានឥទ្ធិពលក្នុងប្រយុទ្ធប្រឆាំងជាមួយនឹងកោសិកាមហាររីកមិនឲ្យរីកលូតលាស់៕