តិចនិចសាមញ្ញបំផុត តែអាចលួងលោមទារកឲ្យឈប់យំភ្លាមៗ

0
1

ទារកទើបនឹងកើតឧស្សាហ៍ស្រែកយំខ្លាំងណាស់ ព្រោះវាជាភាសារតែមួយគត់ដែលចង់បង្ហាញប្រាប់អ្នកថា ពួកគេកំពុងត្រូវការជំនួយ ដូចជា ឃ្លាន ហត់នឿយ ក្តៅស្អុះ រងា មិនស្រណុកក្នុងខ្លួនដើម។

នៅពេលទារកយំ ឪពុកម្តាយភាគច្រើនតែងតែលោងលោមដោយការច្រៀងបំពេរ ឬវិធីផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។ តែទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Robert Hamilton ដែលជាអ្នកជំនាញនៅសហរដ្ឋអាមេរិក បានបង្ហាញពីតិចនិចសាមបំផុត តែអាចបញ្ឈប់ទារកមិនឲ្យស្រែកយំក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

វិធីសាស្ត្រនេះគ្មានអ្វីអស្ចារ្យនោះទេ អ្នកគ្រាន់តែយកដៃទារកទាំងពីរផ្អឹបទៅលើដើមទ្រូង ហើយដៃម្ខាងរបស់អ្នកទ្រពីក្រោម និងទប់.ក ទារកផងដែរ។ ចំណែកដៃម្ខាងទៀតទ្រគូថ ហើយចាប់ផ្តើមធ្វើការអង្រួន និងយោលតិចៗ មិនយូរប៉ុន្មានទារកនឹងនៅស្ងៀម។

សូមទស្សនាការបង្ហាញពីតិចនិចលួងលោមទារកតូចៗឲ្យឈប់យំក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ៖

https://www.youtube.com/watch?time_continue=163&v=j2C8MkY7Co8

LEAVE A REPLY

Please enter your comment!
Please enter your name here