គាំងបេះដូង ជាជំងឺដ៏គ្រោះថ្នាក់ខ្លាំងបំផុត ហើយវាតែងកើតឡើងនៅពេលដែលសរសៃឈាមស្ទះមិនអាចបញ្ជូនឈាមទៅកាន់បេះដូងបាន។ មូលហេតុចម្បងនៃជំងឺនេះ បង្កឡើងដោយសារតែភាពតានតឹង កង្វះការធ្វើលំហាត់ប្រាណ និងការរស់នៅគ្មានផាសុខភាពជាដើម។
ទោះជាយ៉ាងនាជំងឺបេះដូងអាចការពារបានពេញមួយជីវិត បើអ្នកទទួលទានអាហារ៥ប្រភេទជាប្រចាំ ព្រោះវាអាចជួយលាងសម្អាតសរសៃឈាមបានយ៉ាងល្អ។
១.តែបៃតង
ភេសជ្ជ:មួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ដែលអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងជំនួយដល់ការរំលាយអាហារផងដែរ។ ទទួលទានតែបៃតងមួយថ្ងៃ ២ពែងជាប្រចាំ អ្នកនឹងទទួលបានសុខភាពល្អ។
២.រមៀត
គ្រឿងទេសមួយប្រភេទនេះ សម្បូរទៅដោយភ្នាក់ងារប្រឆាំងនឹងការរលាកកាសិកា និងស្តុកជាតិខ្លាញ់ម្យ៉ាង ដែលអាចជួយឲ្យឈាមរត់បានល្អ។
៣.ផ្លែប៊ឺរ
ការទទួលទានផ្លែប៊ឺរ អាចជួយគ្រប់គ្រងកូឡេស្តេរ៉ុលក្នុងរាងកាយ និងរក្សាសរសៃឈាមបេះដូងឲ្យមានសុខភាពល្អជានិច្ច។
៤.ទឹកក្រូច
ទឹកក្រូចច្របាច់ស្រស់ៗ មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារសរសៃឈាមមិនឲ្យខូច និងរក្សាសម្ពាធឈាមឲ្យនៅធម្មតា។ ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានទឹកក្រូចមួយថ្ងៃ ២កែវ អ្នកនឹងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីទប់ស្កាត់មិនឲ្យកើតមានជំងឺបេះដូង។
៥.ឪឡឹក
ផ្លែឈើដែលមានភាពពេញនិយមបំផុតនារដូវក្តៅប្រភេទនេះ អាចជួយជំរុញដល់ការផលិត អុកស៊ីត(oxide) និងរក្សាសរសៃឈាមឲ្យស្អាតជានិច្ច។
តែទន្ទឹមនឹងនេះផងដែរ កុំភ្លេចទទួលទានអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយពង្រឹងឲ្យបេះដូងកាន់តែមានសុខភាពល្អ៕