តមសាច់ពេលមានផ្ទៃពោះ កូនអាចកើតមិនគ្រប់ខែ!

0
1

ក្រៅពីការទទួលអាហាររូបត្ថម្ភរយ:ទងផ្ជិតដែលត្រូវបញ្ជូនពីម្តាយ ទារកនៅក្នុងផ្ទៃមិនអាចទទួលអាហាររូបត្ថម្ភពីប្រភពផ្សេងៗបានឡើយ។ ដូច្នេះសុខភាពរបស់ទារកក្នុងផ្ទៃ ល្អ ឬអាក្រក់ គឺអាស្រ័យទៅលើអាហារដែលអ្នកម្តាយទទួលទានជាប្រចាំ។

ប៉ុន្តែបច្ចុប្បន្ននេះ មានស្ត្រីមានផ្ទៃពោះមួយចំនួនបានតមសាច់ ហើយបែរជាចាប់អារម្មណ៍ច្រើនទៅលើបន្លែផ្លែឈើជំនួសវិញ ដោយសារពួកគេចង់ឲ្យកូនមានសុខភាពល្អ។ ក៏ប៉ុន្តែការតមសាច់ខ្លាំងពេកជាទង្វើមួយមិនល្អនោះទេ ព្រោះវាអាចធ្វើឲ្យកូនត្រូវប្រឈមនឹងហានិភ័យកូនកើតមិនគ្រប់ខែ។

ការសិក្សាថ្មីមួយ បានធ្វើការស្ទង់មតិទៅលើស្ត្រីមានផ្ទៃពោះជាច្រើននាក់ដែលទទួលទានសាច់គ្រប់គ្រាន់ និងអ្នកផ្សេងទៀតតមសាច់(ញ៉ាំតែបន្លែ)។ ចុងបញ្ចប់នៃការសិក្សាបានរកឃើញថា ស្ត្រីដែលតមសាច់ភាគច្រើន ជួបបញ្ហាកូនកើតមិនគ្រប់ខែ ចំណែកឯស្ត្រីដែលទទួលទានសាច់គ្រប់គ្រាន់ កូនកើតមិនគ្រប់ខែមានតិចបំផុត។

អ្នកជំនាញបានបង្ហាញថា មូលហេតុដែលបណ្តោលឲ្យកើតមានបញ្ហានេះ ដោយសាតែកង្វះវីតាមីន B12 ចំពោះអ្នកម្តាយដែលមិនទទួលទានសាច់។ នៅពេលដែលអ្នកម្តាយខ្វះវីតាមីន B12 វាអាចបណ្តោលឲ្យស្បូនមានភាពទន់ខ្សោយ ដូច្នេះកូនត្រូវបង្ខំច្រានចេញមកក្រៅមុនពេលកំណត់។

អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើស្ត្រីមានផ្ទៃពោះចង់តមសាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ឬទទួលទានថ្នាំគ្រាប់វីតាមីន B12៕

LEAVE A REPLY

Please enter your comment!
Please enter your name here