ស្វែងយល់ទាំងអស់គ្នា! សញ្ញាព្រមាននៃជំងឺមហារីកក្រពះ

0
1

រាល់ឆ្នាំ ជំងឺមហារីកក្រពះ បានកើតមានចំពោះមនុស្សរាប់ពាន់នាក់ នៅទូទាំងពិភលោក។ ប្រសិនបើ​ជំងឺនេះមានអាការ:ធ្ងន់ធ្ងរ អ្នកនឹងពិបាកក្នុងការព្យាបាល ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះ អ្នកមិនត្រូវព្រងើយកណ្តើយចំពោះរោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះឡើយ។

  • សុខភាពទូទៅមានសភាពយ៉ាប់យ៉ឺន
  • ចេះតែស្រក់ទម្ងន់មិនដឹងមូលហេតុ
  • តែងតែអស់កម្លាំង និងខ្សោយ
  • ចេះតែចង់ក្អួត
  • ក្អួតមានឈាម
  • បាត់បង់ចំណង់អាហារ
  • ពិបាកលេចចំណីអាហារ
  • ចេះតែឈឺចាប់ក្នុងពោះ បន្ទាប់ពីទទួលទានអាហារតិចតួចចូលទៅ
  • ភើច្រើនហួសហេតុ
  • លាមកខ្មៅទាំងស្រុង

ដើម្បីបញ្ជៀសជំងឺនេះ អ្នកត្រូវឈប់ជក់បារី កាត់បន្ថយអាហារប្រៃ និងព្យាយាមទទួលទានបន្លែឲ្យបានច្រើន។ ជាពិសេស អ្នកត្រូវពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ប្រសិនបើកើតមានរោគសញ្ញាមួយចំនួន ដូចដែលបានបង្ហាញខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here