៤យ៉ាង បើអ្នកធ្វើមុនពេលចូលគេ ទោះប្រឹងធ្មិចភ្នែកយ៉ាងណាក៏គេងមិនលក់ដែរ

0
1

គ្រប់មនុស្សទាំងអស់នៅលើពិភពលោក ត្រូវការធ្វើរឿងដ៏ចាំបាច់មួយដូចគ្នាជារៀងរាល់ថ្ងៃ គឺការគេង។ ប៉ុន្តែដោយសារកត្តាធម្មជាតិ បរិស្ថានជុំវិញខ្លួន និងការងារ បានធ្វើឲ្យមនុស្សភាគច្រើនទម្លាប់ចូលគេងខុសប្រក្រតី ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ខាងក្រោមនេះ ជាទម្លាប់មិនល្អដែលអ្នកគួរតែជៀសវាងឲ្យឆ្ងាយ៖

១.ទទួលទានភេសជ្ជៈច្រើនពេក
ប្រសិនបើអ្នកទទួលទានទឹក ឬក៏ភេសជ្ជ:ផ្សេងៗ មុនពេលចូលគេងមួយទៅពីរម៉ោង វាអាចធ្វើឲ្យអ្នកត្រូវក្រោកចូលបន្ទប់ទឹក ពីរទៅបីដងក្នុងមួយប់។ នេះហើយជាហេតុរំខានដល់ការទទួលទានដំណេករបស់អ្នកគ្រប់គ្នា។

២.ទុកឧបករណ៍អេឡិចត្រូនិចក្បែរខ្លួន
ប្រសិនបើលោកអ្នក ទុកឧបករណ៍អេឡិចត្រូនិចដូចជាស្មាតហ្វូន ក្បែរខ្លួននៅពេលគេង វាប្រាកដជាធ្វើឲ្យអារម្មណ៍អ្នកនៅមិនសុខ ចង់បើកមើលសារ លេងហ្វេសប៊ុក ឬលេងហ្គេមជាដើម។ ជាពិសេសជាតិវិទ្យុសកម្មដែលចេញពីឧបករណ៍អេឡិចត្រូនិចទាំងអស់ នឹងធ្វើឲ្យអ្នកពិបាកក្នុងការគេង។

៣.ប្រើអំពូលរាត្រី
ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលគេងក្នុងបន្ទប់គ្មានពន្លឺអ្វីសោះ អាចទទួលទានដំណេកបានយ៉ាងស្កប់ស្កល់ និងមានអារម្មណ៍ស្រស់ថ្លាពេលក្រោកឡើង បើបៀបធៀបជាមួយមនុស្សដែលគេងក្នុងបន្ទប់មានពន្លឺ ទោះពន្លឺនោះតិចៗក៏ដោយ។

៤.ញ៉ាំអាហារមុនចូលគេង
ប្រសិនអ្នកញ៉ាំអាហារ មុនពេលចូលគេងពីរម៉ោង ក្រពះមនឹងធ្វើចលនារហូតដើម្បីរំលាយអាហារ ហើយអ្នកនឹងគ្មានអារម្មណ៍ងងុយគេងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here