៣ដំណាក់កាលសំខាន់ៗស្ត្រីត្រូវឆ្លងកាត់ពេលផ្តល់កំណើត

0
2

អារម្មណ៍ពិតពិបាកនឹងបរិយាយណាស់នៅពេលផ្តល់កំណើតឲ្យកូន មានតែស្ត្រីដែលធ្លាប់ឆ្លងកាត់បទពិសោធន៍រួចម្តងទេដែលដឹងច្បាស់ ក៏ប៉ុន្តែតើអ្នកដឹងទេពេលផ្តល់កំណើត ស្ត្រីត្រូវឆ្លងកាត់អ្វីខ្លះ? តាមអ្នកជំនាញបានបង្ហាញថា មាន៣ដំណាក់កាលសំខាន់ៗដែលស្ត្រីត្រូវឆ្លងកាត់ពេលសម្រាលកូន។

ដំណាក់កាលទី១៖ ការបើកមាត់ស្បូន

មាត់ស្បូនចាប់ផ្តើមមានសភាពទន់ និងស្តើងជាងមុន មុនពេលដែលវាបើកមានទំហំចាប់ពី ៣ទៅ៤សង់ទីម៉ែត្រ ហើយអាចពន្លាររហូតដល់១០សង់ទីម៉ែត្រ នៅពេលផ្តល់កំណើត។ ទន្ទឹមនឹងនេះស្បូនមានការកន្ត្រាក់ញឹកញាប់ មានរយៈពេលរហូតដល់ទៅ១៤ម៉ោងជាលើកដំបូង។

ដំណាក់កាលទី២៖ ការរុញច្រានទារកចេញមកក្រៅ

ស្ត្រីនឹងមានអារម្មណ៍ឈឺចាប់ ហើយត្រូវប្រើកម្លាំងអស់ពីពោះ ដើម្បីប្រឹងរុញច្រានកូនចេញមកក្រៅ។ ដំណើរការនេះអាចមានរយៈពេលពីរម៉ោងសម្រាប់ទារកដំបូង។

ដំណាក់កាលទី៣៖ សុខត្រូវផ្តាច់ចេញពីស្បូន

ការផ្តាច់សុកសុខចេញពីស្បូន មានវិធីពីរយ៉ាង គឺការទុកឲ្យជ្រុះតាមធម្មជាតិ ឬមានជំនួយពីពេទ្យឆ្មប ដោយចំណោយពេល ៣០នាទី ទៅ មួយម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here