គ្រប់គ្នាប្រហែលជាដឹងត្រឹមថា អំបិល ស្ករស និងប្រេងដូង គឺជាគ្រឿងទេសដែលមិនអាចខ្វះបានសម្រាប់បន្ថែមឲ្យអាហារមានរស់ជាតិឆ្ងាញ់។ ក៏ប៉ុន្តែក្រៅពីបង្កើនរសជាតិដល់អាហារ វាក៏ជាឱសថ ដ៏ពូកែបំផុតក្នុងការលុបបំបាត់ស្នាមបែកសង្វារនៅលើផ្ទៃស្បែកផងដែរ។
ធាតុផ្សំ៖
- ស្ករស ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប្រេងដូង ២ស្លាបព្រាកាហ្វេ (បើគ្មានប្រេងដូងទេ អាចប្រើប្រេងអូលីវជំនួសបាន)។
របៀបអនុវត្ត៖
១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា ឲ្យរលាយក្លាយទៅជាល្បាយតែមួយ។
២.អនុវត្តល្បាយនេះនៅតំបន់ដែលមានបញ្ហា ហើយម៉ាស្សាឲ្យបាន ២ទៅ៣នាទី។
៣.ទុកឲ្យស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.បន្ទាប់មកយកកន្សែងជូតឲ្យស្អាត ហើយប្រើក្រែមផ្តល់សំណើមតាមក្រោម។
អនុវត្តរយ:ពេលមួយខែ ស្នាមសង្វារនឹងចាប់ផ្តើមរលុបបាត់បន្តិចម្តងៗ ប៉ុន្តែអ្នកត្រូវបន្តប្រើរហូតដល់ស្នាមសង្វារបាត់អស់ទាំងស្រុង៕