នៅពេលឈានដល់វ័យជំទង់ មនុស្សភាគច្រើនតែងតែកើតមុននៅលើផ្ទៃមុខ ដែលធ្វើឲ្យពួកគេមានភាពខ្មាសអៀនជាខ្លាំង ហើយខំរកផលិតផលផ្សេងៗដើម្បីកម្ចាត់។ ប៉ុន្តែពួកគេ ប្រហែលជាមិនដឹងពីមូលហេតុដែលធ្វើឲ្យផ្ទៃមុខរបស់ខ្លួនចេះតែកើតមុនមិនព្រមបាត់នោះទេ។ ខាងក្រោមនេះជាមូលហេតុ៦យ៉ាង ដែលបង្កឲ្យមនុស្សពេញវ័យចេះតែកើតមុនលើផ្ទៃមុខមិនឈប់ឈរ៖
១.បញ្ហាស្ត្រេសប្រចាំថ្ងៃច្រើនពេក
២.ការទទួលទានអាហារដែលសម្បូរទៅដោយជាតិស្ករ
៣.ការផ្លាស់ប្តូរកម្រិតអ័រម៉ូនក្នុងរាងកាយ
៤.ឧស្សាហ៍ផ្លាស់ប្តូរផលិតផលថែទាំស្បែកច្រើនពេ
៥.ការនិយាយទូរស័ព្ទដៃប៉ះនឹងស្បែកមុខ ព្រោះវាជាប្រភពនៃបាក់តេរី
៦.ការរស់នៅក្នុងបរិយាកាសសម្បូរជាតិពុល ឬមានធូលីដីហ៊ុយច្រើនពេក
ដើម្បីទប់ស្កាត់កុំឲ្យមុនចេះតែកើតមានច្រើនឡើងៗមិនឈប់ឈរ អ្នកគួរតែទៅជួបអ្នកជំនាញរោគសើរស្បែក ដើម្បីធ្វើការព្យាបាលឲ្យបានឆាប់៕