កុំមើលរំលងរោគសញ្ញាទាំងនេះ វាជាសញ្ញាដំបូងនៃជំងឺគាំងបេះដូង

0
1

ជំងឺគាំងបេះដូង គឺជាឃាតករសម្លាប់មនុស្សជាប់ចំណាត់ថ្នាក់លេខ១ ហើយក្នុងមួយឆ្នាំៗមនុស្សប្រមាណជា ២៥ភាគរយនៅទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺនេះ។

គ្រប់គ្នាដឹងត្រឹមថា បញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ុលឡើងខ្ពស់ គឺជារោគសញ្ញាធំបំផុតនៃជំងឺគាំងបេះដូង ប៉ុន្តែនៅមានសញ្ញាដំបូងមួយចំនួនទៀត ដែលយើងតែងតែមើលរំលង។ ខាងក្រោមនេះ ជារោគសញ្ញាដំបូងនៃជំងឺគាំងបេះដូង ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖

១.មានភាពមិនស្រួលក្នុងដើមទ្រូងញឹញាប់

២.ពិបាកដកដង្ហើម ឬថប់ដង្ហើម

៣.ចេះតែមានអារម្មណ៍អស់កម្លាំង

៤.ឈឺចាប់ក្នុងរាងកាយជានិច្ច

៥.ឧស្សាហ៍វិលមុខ និងបែកញើសត្រជាក់ខ្លួន

៦.ចេញស្នាមពណ៌លឿងនៅតំបន់ភ្នែក សម្រាប់មនុស្សក្រោយអាយុ៤០ឆ្នាំ

ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមិនប្រក្រតីមួយចំនួនដូចខាងលើ កើតឡើងជាញឹកញាប់ គួរប្រញាប់ទៅពិនិត្យសុខភាពឲ្យបានច្បាស់ ដើម្បីព្យាបាលទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here