កាត់បន្ថយខ្លះទៅ! ញ៉ាំអាហារ៥ប្រភេទនេះញឹកញាប់ពេក ប្រយ័ត្នកើតជំងឺកាចសាហាវ

0
1

មូលហេតុដែលបង្កឲ្យមនុស្សមួយចំនួនធំកើតជំងឺមហារីក គឺទម្លាប់ខ្ជិលធ្វើលំហាត់ប្រាណ ការជក់បារី ការរស់នៅក្នុងតំបន់ដែលពោរពេញទៅដោយផ្សែងពុល ជាពិសេសការទទួលទានអាហារមិនល្អ។ ដូច្នេះ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរកាត់បន្ថយ ឬឈប់ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

១.សាច់ក្រហម
សាច់គោ សាច់ជ្រូក ដែលគេយកទៅអាំង ចៀន បំពង និងផលិតជាសាច់ក្រក បានក្លាយជាទៅជាអាហារដែលសម្បូរជាតិសូដ្យូមខ្ពស់។ ប្រសិនបើអ្នកទទួលទានអាហារបែបនេះហួសកម្រិត នោះលោកអ្នកច្បាស់ជាប្រឈមនឹងជំងឺមហារីកពោះវៀនធំកម្រិតខ្ពស់បំផុត។

២.នំដំឡូងស្រួយៗ
ការសិក្សាជាច្រើនបានរកឃើញថា នំដំឡូងស្រួយៗ មានផ្ទុកការឡូរី និងកូឡេស្តេរ៉ុលកម្រិតខ្ពស់។ វាមិនត្រឹមតែធ្វើឲ្យអ្នកឡើងជាតិខ្លាញ់នោះទេ សម្បីតែជំងឺមហារីកក្រពេញអូវែ ក្រពេញប្រូស្តាត សុដន់ និងពោះវៀនធំ ក៏អាចកើតមានឡើងផងដែរ។

៣.អាហារផ្អែមខ្លាំង
ប្រភេទអាហារដែលមានរសជាតិផ្អែមខ្លាំង ជាពិសេសនំដែលត្រូវបានគេចំហុយ អាចបង្កើនកម្រិតអាំងស៊ុយក្នុងខ្លួនមនុស្ស ធ្វើឲ្យកោសិកាមហារីក ងាយរីកធំធាត់យ៉ាងឆាប់រហ័ស។ សម្រាប់មនុស្សដែលចូលចិត្តទទួលទានអាហារបែបនេះ ច្រើនតែកើតមានជំងឺមហារីកលំពែង។

៤.អាហារផ្អាប់ និងឆ្អើរ
ត្រីឆ្អើរ ត្រូវបានចាត់ទុកអាហារមិនល្អសម្រាប់សុខភាពនោះទេ ព្រោះផ្សែងពុលដែលជាប់នឹងសាច់ត្រី អាចបង្កឲ្យមនុស្សកើតមានជំងឺមហារីក ដូចជាការជក់បារីអញ្ចឹងដែរ។ ដូចគ្នានេះផងដែរ អាហារដែលត្រូវបានគេផ្អាប់ទុកក្នុងរយ:ពេលយូរ មុននឹងយកមកទទួលទានដូចជា ប្រហុក ផ្អក ម៉ាំ និងជ្រក់ត្រសក់ជាដើម សុទ្ធតែជាអាហារបង្កឲ្យមានជំងឺមហារីកទាំងអស់។

៥.ពោតលីង
មនុស្សមួយចំនួន ចូលចិត្តទទួលទានពោតលីងកំដរមាត់ នៅពេលមើលកុន តែពួកគេប្រហែលមិនដឹងថា ពោតលីងមានសារជាតិគីមីម្យ៉ាងដែលបំផ្លាញសុខភាពខ្លាំងនោះទេ។ មនុស្សដែលចូលចិត្តញ៉ាំ ពោតលីង ច្រើនតែកើតមានជំងឺមហារីកតម្រងនោម និងប្លោកនោម ជាពិសេស វាអាចធ្វើឲ្យមនុស្សស្រីមិនអត់កូនបាន។

អាស្រ័យហេតុនេះ ដើម្បីជៀសវាងជំងឺមហារីក អ្នកត្រូវកាត់បន្ថយការទទួលអាហារទាំងប៉ុន្មានប្រភេទដូចខាងលើ និងព្យាយាមទទួលទានបន្លែឲ្យបានច្រើន។ ជាពិសេស ត្រូវពិនិត្យសុខភាពឲ្យបានទៀតទាត់តាមការកំណត់របស់គ្រូពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here