បង្រៀនកូនឲ្យមានទម្លាប់៥យ៉ាងនេះ ពួកគេនឹងមានសុខភាពល្អពេញមួយជីវិត

1
1

ការបង្ហាត់បង្រៀនកូនឲ្យមានទម្លាប់ល្អក្នុងការរស់នៅតាំងពីតូច ប្រៀបដូចជាការសាងសុខភាពល្អសម្រាប់ពួកគេទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត់ផងដែរ។ ដូច្នេះ ឪពុកម្តាយទាំងឡាយគួរព្យាយាមណែនាំកូនឲ្យអនុវត្តរឿងទាំង៥ចំណុចនេះតាំងពីតូច ពួកគេនឹងមានសុខភាពល្អមិនងាយឈឺរហូត។

១.ទម្លាប់ឲ្យពួកគេញ៉ាំអាហារជាលក្ខណៈគ្រួសារជាប្រចាំ ព្រោះការញ៉ាំមានគ្នាពួកគេនឹងមានភាពរីករាយ ហើយអាចញ៉ាំបានច្រើនទៀត។

២.ទម្លាប់កុំឲ្យកុមារញ៉ាំឆ្អែតហល់ខ្លាំងពេក គឺត្រូវកម្រិតអាហារឆ្អែតល្មមបានហើយ។

៣.ទម្លាប់ឲ្យកុមារញ៉ាំអាហារចម្រុះ ទាំងសាច់ និងបន្លែផ្លែឈើគ្រប់ប្រភេទ។

៣.ទម្លាប់ឲ្យកុមារជ្រើសរើសភេជ្ជៈមានសុខភាពល្អ ជំនួសភេសជ្ជៈមានផ្ទុកជាតិស្ករ។

៤.ទម្លាប់ចំណាយពេលធ្វើលំហាត់ប្រាណជាប្រចាំ។

ការធ្វើលំហាត់ប្រាណ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរាងកាយ និងផ្លូវចិត្ត។ កុមារដែលធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែទទួលបានថាមពលខ្លាំងប៉ុណ្ណោះទេ ពួកគេនឹងមានសាច់ដុំរឹងមាំ ហើយមានអារម្មណ៍ស្ងប់ស្ងាត់។ ជាពិសេសការធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយឲ្យកុមារលូតកម្ពស់បានល្អ បើធៀបទៅនឹងសក្តានុពលហ្សែនរបស់ឪពុកម្តាយ៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here