ខំតែរក! ថ្នាំកម្ចាត់អាការឈឺធ្មេញនៅក្នុងផ្ទះបាយសោះ

0
1

អ្នកដែលធ្លាប់មានបញ្ហាឈឺធ្មេញច្បាស់ជាយល់ច្បាស់ហើយថា មានការឈឺចាប់ខ្លាំងប៉ុណ្ណា។ មានអ្នកខ្លះឈឺរហូតញ៉ាំបានមិនកើត គេងមិនលក់ ចង់តែដកធ្មេញចោលភ្លាមៗតែម្តង។

តែទោះជាយ៉ាងណា អាការ:ឈឺធ្មេញអាចកាត់បន្ថយបានភ្លាមៗ ប្រសិនបើអ្នកចេះប្រើប្រាស់ឱសថប្រចាំផ្ទះបាយពីរមុខនេះ។

ធាតុផ្សំ៖

  • ខ្ទឹមស ២កំពឹស
  • អំបិល ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖

១.យកគ្រឿងផ្សំទាំងពីរនេះបុកឲ្យម៉ត់។

២.បន្ទាប់មកយកមកបិតត្រង់ធ្មេញដែលឈឺរយ:ពេល ៣០នាទី។

៣.អនុវត្តមួយថ្ងៃ ៤ដង ការឈឺចាប់នឹងត្រូវកាត់បន្ថយទាំងស្រុង។

ចំណាំ៖ រូបមន្តមួយនេះពិតជាមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការកាត់បន្ថយអាការ:ឈឺធ្មេញ ប្រសិនបើអ្នកប្រើបានទៀងទាត់។ ប៉ុន្តែទន្ទឹមនឹងនេះ អ្នកក៏គួរតែធ្វើអនាម័យមាត់ធ្មេញជាប្រចាំ និងបន្ថែមអាហារដែលសម្បូរជាតិកាល់ស្យូមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here