ជំងឺមួយប្រភេទអាចធ្វើឲ្យប្រុសៗអត់កូន តែបើធ្វើតាមការណែនាំអ្នកអាចរួចខ្លួន

0
1

ជំងឺក្រពេញប្រូស្តាត ត្រូវបានគេចាត់ទុកជាជំងឺដែលអាចប៉ះពាល់ដល់សុខភាពបន្តពូជបុរស ហើយប្រសិនបើអ្នកមិនមានការព្យាបាល វានឹងក្លាយទៅជាមហារីក ដែលបណ្តោលឲ្យអត់កូន។ ប៉ុន្តែ អ្នកជំនាញបានបង្ហាញថា ជំងឺនេះអាចការពារបាន បើបុរសៗអនុវត្តតាមដំបូលន្មានរបស់គ្រូពេទ្យ។

១.កំណត់ការប្រើថ្នាំជំនួយផ្លូវភេទ
ថ្នាំជំនួយផ្លូវភេទភាគច្រើនសុទ្ធតែមានផ្ទុកអ័រម៉ូនបុរស (androgen) ដែលរួមចំណែកដល់ការអភិវឌ្ឍនៃជំងឺមហារីកក្រពេញប្រូស្តាត។ ដូច្នេះប្រសិនបើអ្នកចង់បានថាមពលផ្លូវភេទខ្លាំងគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសើរជាង។

២.កំណត់គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាភេសជ្ជ:ដែលបណ្តោលឲ្យរីកសរសៃឈាម និងរាំងស្ទះដល់សរីរាង្គខាងក្នុង ដូច្នេះជំងឺមហារីក្រពេញប្រូស្តាតនឹងកើតមានឡើង។ ប្រសិនបើអ្នកទទួលទានគ្រឿងច្រើនពេក នាំឲ្យឆ្លងមេរោគក្រពេញប្រូស្តាត និងប្រែទៅជារ៉ាំរ៉ៃពិបាកព្យាបាល។

៣.កំណត់អាហារសម្បូរខ្លាញ់ និងសាច់ក្រហម
ទម្លាប់ទទួលទានសាច់ក្រហម និងអាហារដែលសម្បូរជាតិខ្លាញ់ ច្រើនហួសហេតុពេក ក៏ជាដើមហេតុមួយដែលបង្កឲ្យកើតជំងឺមហារីកក្រពេញប្រូស្តាតដែរ។ ដូច្នេះ អ្នកគួរតែទទួលទានត្រី សាច់មាន់…សាច់ដែលមានផ្ទុកវីតាមីន E វិញល្អជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here