វិធីការពារផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍ Wi-Fi

0
1

អ៊ីនធើណែត បានក្លាយជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងគ្នា និងប្រកបអាជីវកម្មផ្សេងៗនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ ទន្ទឹមនឹងការផ្តល់ប្រយោជន៍យ៉ាងច្រើនដល់មនុស្ស វាក៏បង្កផលប៉ះពាល់ខ្លាំងដល់សុខភាពដូចជា ប៉ះពាល់ខួរក្បាល រារាំងការលូតលាស់កោសិកាថ្មី អស់កម្លាំងដោយគ្មានមូលហេតុ បង្ករជំងឺបេះដូង គេងមិនលក់…។

ហេតុនេះដើម្បីកាត់បន្ថយផលប៉ះពាល់ អ្នកគួរតែស្វែងយល់ពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវ

១.បិទ Wi-Fi មុនពេលចូលគេង
សូមបិទឧបករណ៍ Wi-Fi នៅពេលដែលអ្នកចូលគេង ដើម្បីកុំឲ្យរលកវិទ្យុសកម្មទៅបំផ្លាញសុខភាពអ្នកនៅពេលគេង។

២.ទុកឧបករណ៍ Wi-Fi ឲ្យឆ្ងាយពីកន្លែងធ្វើការ
មនុស្សភាគច្រើនតែងតែដាក់ឧបករណ៍ Wi-Fi នៅជិតខ្លួន ដូចជាក្នុងបន្ទប់គេង ឬកន្លែងញ៉ាំបាយ ដើម្បីងាយប្រើប្រាស់ តែនេះជាទង្វើដែលគ្រោះថា្នក់ចំពោះសុខភាព។ ដើម្បីការពារសុខភាព អ្នកគួរតែយកឧបករណ៍ Wi-Fi ទៅដាក់នៅកន្លែងដែលអ្នកមិនសូវទៅ ក្រៅតែពីពេលសិក្សាស្រាវជ្រាវ និងធ្វើការប៉ុណ្ណោះ។ ជាពិសេសត្រូវធ្វើយ៉ាងណាកុំឲ្យក្មេងៗ និងទារកនៅក្បែរឧបករណ៍នេះឲ្យសោះ ព្រោះពួកគេងាយរងគ្រោះដោយសាររលកវិទ្យុសកម្មនេះណាស់។

៣.ប្រើខ្សែ Network ជំនួស
ដើម្បីកាត់បន្ថយផលប៉ះពាល់នៃរលកវិទ្យុសកម្ម អ្នកគួរតែប្រើប្រាស់ខ្សែ Network ជំនួសការបើក Wi-Fi ប្រសើរជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here