សំខាន់ណាស់មែនទេ ទើបគ្រូពេទ្យផ្តល់ដំបូលន្មានឲ្យស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ

0
1

ការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេវាយតម្លៃយ៉ាងទូលំលូលាយ និងរកឃើញថា មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែការឆ្លងមេរោគផ្តាសាយពេលមានផ្ទៃពោះត្រូវបានគេរកឃើញថា បានផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវជំងឺពិការភាពពីកំណើត ហើយស្ត្រីត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរពីជំងឺផ្តាសាយដូចជា រលាកសួត។

ស្ត្រីមានផ្ទៃពោះជាច្រើននៅមានភាពស្ទាក់ស្ទើរក្នុងការចាក់ថ្នាំបង្ការ ព្រោះខ្លាចប៉ះពាល់ដល់កូន ប៉ុន្តែផ្ទុយទៅវិញបញ្ហាអាចកើតមានកាន់តែធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនបានចាក់ថ្នាំបង្ការ ហើយជំងឺនេះផ្ទុះឡើងក្នុងខ្លួន។

អ្នកជំនាញនៅសហរដ្ឋអាមេរិក បានដាស់តឿនថា មនុស្សគ្រប់រូបគួរតែចាក់ថ្នាំបង្ការជំងឺផ្តាសាយ ជាពិសេសស្ត្រីមានផ្ទៃពោះមិនត្រូវរំលងឡើយ ក្នុងករណីដែលជំងឺនេះកើតឡើងធ្ងន់ធ្ងរអាចធ្វើឲ្យរលូតបាន។

កាន់តែប្រសើរជាងនេះទៅទៀត ការចាក់ថ្នាំបង្ការ អាចជួយការពារទារកពីការឆ្លងមេរោគផ្តាសាយបានច្រើនខែ បន្ទាប់ពីពួកគេចាប់កំណើត ព្រោះប្រព័ន្ធការពាររាងកាយរបស់ទារកត្រូវបានទទួលពីអ្នកម្តាយរួចរាល់ហើយ។

តាមតួលេខ ដែលចេញផ្សាយពីប្រទេសអូស្ត្រាលី បានបង្ហាញដែរថា អ្នកដែលបានចាក់ថ្នាំបង្ការហើយ ទោះកើតជំងឺផ្តាសាយ ក៏កើតក្នុងកម្រិតស្រាលដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here