កុំបំពានឲ្យសោះ គេងច្រើនពេកក៏ខូចសុខភាពដែរ

0
1

ទម្លាប់គេងបានគ្រប់គ្រាន់ពិតជាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់សុខភាពមនុស្សទូទៅ ក៏ប៉ុន្តែប្រសិនបើអ្នកគេងច្រើនពេកអាចនាំមកនូវផលវិបាកចំពោះសុខភាពទៅវិញ។ ខាងក្រោមនេះ ជាផលប៉ះពាល់មួយចំនួនដែលបណ្តោលមកពីការគេងច្រើនពេក៖

១.ឡើងទម្ងន់
ទោះបីជាការគេងមានប្រយោជន៍សម្រាប់សុខភាពក៏ដោយ ក៏ប៉ុន្តែអ្នកមិនត្រូវគេងច្រើនតាមតែចិត្តនោះទេ ព្រោះវាអាចបណ្តោលឲ្យធាត់ខ្លាំងបាន។

២.កើតជំងឺធ្លាក់ទឹកចិត្ត
មិនថា ការគេងតិចពេក ឬគេងច្រើនពេកនោះទេ សុទ្ធតែអាចបង្កឲ្យអ្នកមានជំងឺធ្លាក់ទឹកចិត្តដូចគ្នា។ ហេតុនេះអ្នកត្រូវចាំថា ពេលវេលាគេងដែលល្អបំផុតសម្រាប់មនុស្សពេញវ័យ​ គឺ៧ទៅ៨ម៉ោងក្នុងមួយយប់។

៣.ស្ទះផ្លូវដង្ហើម
ទម្លាប់នៃការគេងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺស្ទះផ្លូវដង្ហើម នេះបើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញ។

៤.កើតជំងឺទឹកនោមផ្អែម
តាមរយ:ការស្រាវជ្រាវមួយបានអះអាងថា ការគេងច្រើនពេក ក៏អាចបង្កើនឱកាសនៃការមានជំងឺទឹកនោមផ្អែមដែរ។

៥.ឈឺក្បាល
ភាគច្រើន មនុស្សគ្រប់រូបតែងតែទទួលរងនូវបញ្ហាឈឺក្បាល នៅពេលដែលគេងច្រើនពេក។ ព្រោះទម្លាប់មួយនេះ អាចប៉ះពាល់ដល់ការបញ្ចូនរបស់សរសៃប្រសាទនៅក្នុងខួរក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here