ពោតបារាំង គឺជារុក្ខជាតិមួយប្រភេទដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព។ តាមការស្រាវជ្រាវបានរកឃើញថា ការទទួលទានពោតបារាំង អាចជួយការពារជំងឺតម្រងនោម ទឹកនោមផ្អែម ជំងឺហឺត និងកូឡេស្តេរ៉ុល។
ទោះបីលោកអ្នកទទួលទានពោតបារាំងដែលចម្អិនជាម្ហូប ស្ងោរ អាំង ឬត្រាំទាំងឆៅនៅក្នុងទឹកឡើយ សុទ្ធតែមានប្រយោជន៍សម្រាប់សុខភាពទាំងអស់។
របៀបប្រើពោត៖
១.យកពោតបារាំងធំល្មមចំនួន ២ទៅ៣ផ្លែ លាងទឹកឲ្យស្អាត រួចពុះជាពីរ។
២.ដាក់នៅក្នុងក្រឡកែវមួយ បន្ទាប់មកចាក់ទឹកស្អាតចូលឲ្យលេច។
៣.ត្រាំពេញមួយយប់ យ៉ាងហោចណាស់៨ម៉ោង (ឬរហូតដល់២៤ម៉ោង)។
៤.នៅពេលព្រឹកឡើងស្រង់ពោតបារាំងចេញ ហើយទទួលទឹកនេះឲ្យបាន១កែវទាំងពោះទទេ។
សូមព្យាយាមអនុវត្តរបៀបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឆាប់ជាសះស្បើយអាស្រ័យទៅលើស្ថានភាពជំងឺ និងសុខភាពរបស់លោកអ្នក៕