អាហារ៣ប្រភេទ ជួយឲ្យខួរក្បាលរបស់អ្នកមានសុខភាពល្អរហូតដល់ចាស់កោងខ្នង

0
1

ខួរក្បាល ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ក៏ប៉ុន្តែប្រសិនបើមុខងារខួរក្បាលដំណើរការមិនល្អទេនោះ ផ្នែកផ្សេងៗទៀតក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ។

ការទទួលរបបអាហារបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់បំផុតនៅក្នុងការថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ។ នៅពេលដែលខួរក្បាលទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ វាអាចជួយការពារអ្នកឲ្យរួចផុតពី ជំងឺវង្វេង ខ្សោយការចងចាំ និងជំងឺសរសៃប្រសាទ ជាដើម។

ហេតុនេះហើយ ដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អ ហើយជៀសផុតពីជំងឺផ្សេងៗ សូមព្យាយាមទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

១.តែបៃតង

នៅក្នុងតែបៃតង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជំនួយដល់ការលុបបំបាត់រ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ការទទួលទាន តែបៃតង ជាប្រចាំអាចកាត់បន្ថយការកើនឡើងនៃប្រូតេអ៊ីន នៅក្នុងខួរក្បាល ដូច្នេះខួរក្បាលអាចរក្សាការចងចាំបានល្អ និងមានប្រតិកម្មរហ័ស។

២.ផ្លែប៉ោម 

ផ្លែឈើមួយប្រភេទនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធិភាពបំផុតក្នុងការជួយការពារខួរក្បាលមិនឲ្យកើតមានជំងឺភ្លេចភ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែប៉ោមអាចជួយការពារកោសិកាប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត ព្រមទាំងជំងឺសួតផងដែរ។

៣.ស្លឹកផ្ទី

បន្លែពណ៌បៃតងមួយប្រភេទនេះ មានផ្ទុកសារធាតុប៉ូតាស្យូមកម្រិតខ្ពស់ ដែលគេចាត់ទុកថា ជាអាហារបំប៉នសម្រាប់ខួរក្បាលដ៏ល្អបំផុត។ សារធាតុប៉ូតាស្យូម អាចជួយការពារកោសិកាខួរក្បាលពិការខូចខាត និងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here