ថ្លើម ត្រូវបានគេចាត់ទុកជាសរីរ:ដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប ព្រោះវាមានតួនាទីបន្សាបជាតិពុលតាមរយៈការដកដង្ហើម ការទទួលទានអាហារមិនល្អ ជាពិសេសការសេពគ្រឿងស្រវឹង និងជក់បារី។
ប៉ុន្តែបើទោះបីជាថ្លើមជាភ្នាក់ងារបន្សាបជាតិពុលក៏ដោយ បើជាតិពុលនោះច្រើនហួសកម្រិតពេក វាប្រាកដជាធ្វើឲ្យថ្លើមអ្នកចុះខ្សោយទ្រុឌទ្រោមជាលំដាប់។ ខាងក្រោមនេះជាសញ្ញាទាំង៥ចំណុចដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានជាតិពុលច្រើនហួសកម្រិតហើយ៖
១.ឡើងទម្ងន់គ្មានមូលហេតុ
ពេលមុខងារថ្លើមចុះទន់ខ្សោយ ខ្លូនប្រាណរបស់អ្នកប្រាកដជាគ្មានអ្វីការពារជាតិពុលដែលកើតមានជារៀងរាល់បានឡើយ។ បើទោះបីជាអ្នកខំធ្វើការហាត់ប្រាណច្រើនម៉ោង និងបន្ថយរបបអាហារយ៉ាងណាក៏អ្នកនៅតែមានអារម្មណ៍ថា ទម្ងន់របស់អ្នកមិនព្រមស្រកដែរ ហើយបែរជាឡើងបន្តិចម្តងៗ។
២.អស់កម្លាំងរ៉ាំរ៉ៃ
អាការ:អស់កម្លាំងរ៉ាំរ៉ៃ អាចបង្ករឡើងដោយសារជាតិពុល បានរំខានដល់ប្រព័ន្ធរំលាយអាហារ មិនឲ្យធ្វើការចម្រាញ់សារធាតុចិញ្ចឹម និងវីតាមីន បញ្ចូនទៅឲ្យសេរីរាង្គផ្សេងៗ។ ដូច្នេះ អ្នកច្បាស់ជាឧស្សាហ៍មានអាការ:អស់កម្លាំង។
៣.ឧស្សាហ៍បែកញើស និងធុំក្លិនខ្លួន
នៅពេលដែលថ្លើម ខំប្រឹងធ្វើការបន្សាបជាតិពុល វានឹងកើនឡើងកម្តៅ ដូចជាគ្រឿងម៉ាស៊ីនដែលកំពុងតែធ្វើការងារធ្ងន់អីញ្ចឹងដែរ។ អាការ:បែបនេះ បានធ្វើឲ្យមនុស្សដែលនៅស្ងៀមៗសោះ បែរជាបែកញើសមានក្លិនស្អុយ ដោយមិនដឹងខ្លួន។
៤.កើតមុន
ពេលដែលជាតិពុលនៅកកកុញច្រើនពេក ថ្លើមប្រាកដធ្វើការសម្អាតមិនទាន់នោះទេ នេះជាមូលហេតុដែលធ្វើឲ្យរាងកាយអតុល្យភាព អ័រម៉ូន ហើយលទ្ធផល មុនអាចកើតមានពាសពេញរាងកាយរបស់អ្នក៕