ផ្លែឈើសាមញ្ញៗសោះ តែបើទទួលទានរាល់ថ្ងៃផ្តល់អត្ថប្រយោជន៍លើសពីការស្មាន

0
1

អ្នកប្រហែលជាធ្លាប់ទទួលទានផ្លែជម្ពូ រាប់ភ្លេចរួចមកហើយ តើមែនទេ? ប៉ុន្តែក្រៅពីដឹងថាវាមានសរជាតិផ្អែមតិចៗគួរឲ្យចង់ញ៉ាំ អ្នកប្រហែលជាមិនទាន់ដឹងពីអត្ថប្រយោជន៍យ៉ាងច្រើនរបស់វាឡើយទេ។ ដូច្នេះក្រោយពីអានអត្ថបទខាងក្រោមនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងអត្ថប្រយោជន៍ដល់អស្ចារ្យរបស់វា។

១.ជួយបន្សាបជាតិពុល
សារធាតុប្រឆាំងអុកស៊ីកម្មនៅក្នុងផ្លែជម្ពូ អាចជួយបន្សាបជាតិពុល និងសម្អាតកាកសំណល់ដែលមិនល្អក្នុងរាងកាយ តាមរយ:ប្រព័ន្ធទឹកនោម។ ដូចដ្នេះហើយ តម្រងនោមអាចមានឱកាសចម្រោះជាតិពុលក្នុងឈាមបានកាន់តែច្រើន។

២.សម្រួលប្រព័ន្ធរំលាយអាហារ
ផ្លែជម្ពូ ជាផ្លែឈើដែលសម្បូរជាតិសរសៃ ដែលអាចជួយសម្រួលអាការ:ទល់លាមក និងការពារមិនឲ្យអ្នកកើតជំងឺមហារីកពោះវៀនធំ។

៣.ការពារជំងឺបេះដូង
សារជាតិសរសៃដែលមានក្នុង ផ្លែជម្ពូ ក៏អាចជួយការពារអ្នកពីជំងឺបេះដូង តាមរយ:ការដុតបំផ្លាញកូលេស្តេរ៉ុលអាក្រក់ នៅមានក្នុងចំណីអាហារដែលអ្នកទទួលទានផងដែរ។

៤.គ្រប់គ្រងជំងឺទឹកនោមផ្អែម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែទទួលទានផ្លែជម្ពូក្រោយពេលបាយ ដើម្បីការពារការកើនឡើងនៃជាតិស្ករក្នុងឈាម ព្រោះសារធាតុអាល់កាឡាំងក្នុងផ្លែជម្ពូ អាចជួយគ្រប់គ្រងដំណើរការបំលែងជាតិស្ករក្នុងរបស់យើងគ្រប់គ្នា។

៥.កាត់បន្ថយជំងឺមហារីក
មនុស្សភាគច្រើនដឹងហើយថា វីតាមីន C ជាសារធាតុប្រឆាំងជំងឺមហារីកយ៉ាងពូកែបំផុត។ ដូច្នេះ ការទទួលទានផ្លែជម្ពូជារៀងរាល់ថ្ងៃប្រាកដជាអាចធ្វើឲ្យអ្នករួចផុតពីជំងឺមហារីកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here