ដំបូលន្មាន៤ចំណុច អ្នកម្តាយទើបសម្រាលកូនហើយគួរអនុវត្តតាម

0
1

ក្រោយពេលពរពោះអស់រយ:ពេល៩ខែ អ្នកម្តាយគ្រប់រូបនៅមិនទាន់អស់បន្ទុកនៅឡើយទេ គឺត្រូវទទួលបន្ទុកដ៏ធំមួយទៀត គឺការថែទាំកូន ក៏ដូចជាខ្លួនឯងផងដែរ។ ជាពិសេស ចំពោះស្ត្រីដែលទើបនឹងក្លាយជាអ្នកម្តាយគេលើកដំបូង គួរតែស្វែងយល់ពីដំបូលន្មានល្អមួយចំនួន ដែលអ្នកជំនាញបានណែនាំ។

ដំបូលន្មានទី១

បន្ទាប់ពីសម្រាលកូនរួចភ្លាម ពោះរបស់អ្នកម្តាយមួយចំនួនអាចនៅតែធំ ព្រោះវាត្រូវការពេលយ៉ាងហោចណាស់ពីរទៅបីខែរ ដើម្បីឲ្យរូបរាងត្រឡប់មកដូចធម្មតាវិញ។ ដូច្នេះកុំបារម្ភអី អ្នកគ្រាន់តែព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់ និងបរិភោគអាហារដែលសម្បូរសារធាតុចិញ្ចឹមជាការស្រេច។

ដំបូលន្មានទី២

ប្រសិនបើអ្នកសង្កេតឃើញស្បែករបស់ទារកប្រែទៅជាពណ៌លឿងតិចៗ ត្រូវប្រញាប់នាំពួកគេទៅជួបគ្រូពេទ្យភ្លាម។ ព្រោះទារកដែលទើបនឹងកើត ភាគច្រើនតែងតែទទួលរងពីជំងឺកើតលឿង។ ជំងឺកើតលឿងនេះ អាចបណ្តោលមកពីការខូចសរសៃប្រាសាទ ហេតុដូច្នេះ ទារកត្រូវការការព្យាបាលឲ្យបានឆាប់។

ដំបូលន្មានទី៣

ក្រោយពេលអាយុមួយខួប ប្រសិនបើកូនរបស់អ្នកនៅតែបៅដោះទៀត អ្នកគួរតែចាត់វិធានការផ្តាច់ឲ្យបាន។ ព្រោះ ក្នុងអំឡុងពេលមួយឆ្នាំនេះ វីតាមីន D នៅទឹកដោះនឹងចុះខ្សោយ ហេតុនេះអ្នកគួរតែផ្តល់អាហារដែលសម្បូរវីតាមីន D ជំនួសវិញ។

ដំបូលន្មានទី៤

ក្នុងករណីកូនរបស់អ្នកកើតមានកន្ទួលនៅលើស្បែកដោយសារតែកន្ទប ឬខោទឹកនោម កុំប្រញាប់ភ័យពេក។ នេះក៏ដោយសារតែកន្ទប ឬខោទឹកនោមកូនរបស់អ្នកមានសំណើម ដូច្នេះអ្នកត្រូវប្រើកន្ទបដែលស្ងួត ឬឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមឲ្យបានទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here